ស្ថិតិ​បង្ហាញ​ថា​ Salah ជា​ខ្សែ​ប្រយុទ្ធ​បញ្ចប់​ទី​អន់​បំផុត​នៅ Premier League

  • 2018-10-12 01:31:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Salah ត្រូវ​បាន​បោះឆ្នោត​ជា​កីឡាករ​​ល្អ​បំផុត​នៅ​ Premier League កាល​ពី​រដូវ​កាល​មុន​ក្រោយ​ស៊ុត​បញ្ចូលទី​៣២​គ្រាប់​ និង​ជួយ​ Liverpool ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League។

យ៉ាង​ណា​ទម្រង់​លេង​ឈាន​ដល់​កម្រិត​កំពូល​របស់​ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប​ហាក់​ដាំ​ក្បាល​ចុះ​វិញ​នៅ​រដូវ​កាល​នេះ​។​យោង​តាម​ស្ថិតិ​បង្ហាញ​ថា​ Salah គឺ​ជា​ខ្សែ​ប្រយុទ្ធ​បញ្ចប់​ទី​អន់​បំផុត​នៅ​លីគ​កំពូល​អង់គ្លេស​បើ​ទោះ​ជា​រូប​គេ​រក​បាន​៣​គ្រាប់​ក៏​ពិត​មែន។​

ទម្រាំ​បាន​៣​គ្រាប់​នោះ​កីឡាករ​វ័យ​២៦​ឆ្នាំ​ព្យាយាម​ស៊ុត​រហូត​៣២​ជើង​ ហើយ​ក្នុង​នោះ​មាន​ឱកាស​មាស​៧​លើក​ដែល​ Salah ខកខាន​មិន​អាច​ស៊ុត​បញ្ចូល​ទី​បាន។​ គួរ​បញ្ជាក់​ថា​៣​គ្រាប់​របស់​ Salah គឺ​លេង​ទល់​នឹង​ West Ham, Brighton និង​ Southampton៕

ប្រភព៖ Talk Sport   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី