យក Samsung A9 កាមេរ៉ា​បួន​គ្រាប់ ​សាក​ជាមួយ OnePlus 6 លទ្ធផល​ម៉េច​វិញ?

  • 2018-10-13 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy A9 (2018) ដែល​ជា​ស្មាតហ្វូន​កាមេរ៉ា​ ៤ គ្រាប់​ដំបូង​គេ​ក្នុង​លោក​របស់​ Samsung បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ហើយ​ ដោយ​មាន​បង្ហាញ​ច្បាស់ៗ​ពី​លក្ខណៈ​សម្បត្តិ​ រួម​ទាំង​តម្លៃ​លក់​សម្រាប់​ទីផ្សារ​មួយ​ចំនួន​ផង​ដែរ។ ពេល​នេះ ក្រឡេក​មក​មើល​សមត្ថភាព​ចាប់​យក​រូបភាព​វិញ​ម្ដង បើ​ធៀប​ជាមួយ​OnePlus6ទូរសព្ទ​កាមេរ៉ា២គ្រាប់ តើ​ទូរសព្ទ​កាមេរ៉ា​បួន​គ្រាប់​ដំបូង​គេ​នេះ ធ្វើ​ការ​បាន​ល្អ​កម្រិត​ណា?

សមត្ថភាព​ថត​វីដេអូ

សង្កេត​ឃើញ​ថា A9 ចាប់​យក​ពណ៌​វត្ថុ​បាន​ដិត​ល្អ និង​មិន​សូវ​ជា​ញ័រ​ខ្លាំង​ប៉ុន្មាន​ទេ ឯ​គុណភាព​វីដេអូ​ក៏​ទទួល​យក​បាន មាន​លក្ខណៈ​ប្រសើរ​ជាង OnePlus 6។

សមត្ថភាព​ថត​ជា​រូប​សន្លឹក

#ថត​បែប​ពន្លឺ​គ្រប់​គ្រាន់ ឬ​ពេល​ថ្ងៃ (Daylight)

សង្កេត​ឃើញ​ថា ទាំង A9 និង OnePlus 6 ធ្វើ​ការ​បាន​ល្អ​ដូច​គ្នា ពណ៌ សាច់​ដិត​នៃរូប និង​ការ​ចែក​ផ្ទៃ​ខាងក្រោយ​ព្រាល បាន​ដាច់​ស្អាត​ដូច​គ្នា ទោះ​បី​បង្រួម​ឲ្យជិត​ក៏​ដោយ។

#​ថត​បែប Indoor និង Lowlight

សម្រាប់​ការ​ថត​នៅ​ទីកន្លែង​ខ្វះ​ពន្លឺ សង្កេត​ឃើញ​ថា A9 ធ្វើ​ការ​បាន​ល្អ​ជាង OnePlus 6។ ដោយ A9 អាច​បែង​ចែក​វត្ថុ​ដែល​អ្នក​ចង់​បាន បាន​ភ្លឺ​និង​មាន​ពណ៌​ធម្មជាតិ​ជាង OnePlus 6។

ចង់​ដឹង​ច្បាស់​ទស្សនាវីដេអូ៖

ដូច​នេះ ​បើ​គិត​ថា ចង់​បាន​ទូរសព្ទ​ណាមួយ​ក្នុង​ចំណោម​២​នេះ អាច​គិត​គូរ​បាន។ ទោះ​បី​ជា OnePlus6 រាង​ចាញ់​តែម A9 បន្តិច​ក្តី​ក៏​រូបភាព​ផលិត​មក​អាច​ទទួល​យក​បាន មិន​ចាញ់​ដាច់​ពេក​នោះ​ទេ។

នេះ​ជា​សមត្ថភាព​កាមេរ៉ា A9 បួន​គ្រាប់​គឺ

  • កាមេរ៉ា​មេ ៖ កម្រិត​ ២៤ MP ​ជា​មួយ​ Aperture F/1.7 មាន​តួនាទី​ផលិត​រូបភាព​ទូទៅ​ និង​មាន​បច្ចេកវិទ្យា​ Clear & Bright អាច​ផ្ដិត​រូបភាព​បាន​ច្បាស់​ និង​ភ្លឺ​ស្អាត
  • កាមេរ៉ា​ Telephoto ៖ មាន​កម្រិត​ ១០ MP ជា​មួយ​ Aperture F/2.4 អាច​ថត​រូប​ Zoom ពីរ​តង់​ដោយ​មិន​ឲ្យ​បាត់​បង់​គុណភាព​ដើម
  • កាមេរ៉ា​ Ultra Wide ៖ មាន​កម្រិត​ ៨ MP ដែល​អាច​ផ្ដិត​រូបភាព​ទូលាយ​ក្នុង​ទំហំ​ដល់ ១២០ ដឺក្រេ
  • កាមេរ៉ា​វាស់​ជម្រៅ ៖ ចុង​ក្រោយ​គេ​នេះ​ជា​កាមេរ៉ា​វាស់​ជម្រៅ​កម្រិត ៥ MP ដែល​មាន​ Aperture F/2.2។ កាមេរ៉ា​នេះ​មាន​តួនាទី​ធ្វើ​ជា​ជំនួយ​ការ​ក្នុង​ការ​វាស់​ជម្រៅ​រូបភាព ដើម្បី​ផលិត​រូបភាព Bokeh បាន​ល្អ។

នេះ​ជាសមត្ថភាព​កាមេរ៉ា OnePlus 6 ពីរ​គ្រាប់​គឺ

  • ​កាមេរ៉ា​មេ​នៅ​ផ្នែក​ខាង​ក្រោយ​​មាន​កម្រិត​ ១៦ MP ដដែល និង​មាន​ Aperutre f/1.7 ដូច​គ្នា​នឹង​កាមេរ៉ា​ OnePlus 5T ពិត​មែន​ ប៉ុន្តែ​ OnePlus 6 មាន​​ដាក់​នូវ​ Sensor រូបភាព​​ថ្មី​មាន​ទំហំ​ធំ​ជាង​មុន និង​បច្ចេកវិទ្យា​រក្សា​លំនឹង​ផង​ដែរ
  • កាមេរ៉ា​ទីពីរ​មាន​កម្រិត​ ២០ MP មាន​ Aperture f/1.7 មិន​មាន​សមត្ថភាព​ Optical Zoom នោះ​ទេ ប៉ុន្តែ​អាច​ប្រើ​សម្រាប់​ផលិត​រូបភាព​ Bokeh បាន។ ឯ​កាមេរ៉ា​ខាង​មុខ​មាន​កម្រិត​ ១៦ MP អាច​ថត​វីដេអូ​ក្នុង​កម្រិត​ ១០៨០ ភីកសែល។
  • ចំពោះ​ការ​ថត​វីដេអូ​ កាមេរ៉ា​ខាង​ក្រោយ​មាន​សមត្ថភាព​ខ្លាំង​ជាង​មុន ដោយ​អាច​ថត​វីដេអូ​ 4K នៅ​ល្បឿន​ ៦០ ប្លង់/វិនាទី ដូច​នឹង​គូ​ប្រជែង​ដទៃ​ទៀត។ មុខងារ​មួយ​ទៀត​គឺ​​ការ​ថត​វីដេអូ​យឺតៗ​ ដោយ​អាច​ថត​ក្នុង​ល្បឿន​យឺត​ដល់​ ៤៨០ ប្លង់/វិនាទី នៅ​កម្រិត​ ៧២០ ភីកសែល។

ប្រភព៖ Technobezz   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី