Apple ចាប់ផ្ដើមគម្រោងផលិតឈីប A13 សម្រាប់ iPhone ឆ្នាំ ២០១៩
- 2018-10-14 03:55:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ចាប់ផ្ដើមគម្រោងផលិតឈីប A13 សម្រាប់ iPhone ឆ្នាំ ២០១៩
ចន្លោះមិនឃើញ
iPhone XS និង XR អាចថាមានសុវត្ថិភាពក្នុងការទិញប្រើប្រាស់ ប៉ុន្តែកុំគិតថា Apple មិនទាន់ត្រៀមខ្លួនសម្រាប់ម៉ូដែលឆ្នាំ ២០១៩។
ម៉ូដែល iPhone ឆ្នាំបន្ទាប់បានស្ថិតនៅក្នុងដំណាក់កាលធ្វើគម្រោង ហើយ Apple ក៏ទំនងបានជ្រើសរើសក្រុមហ៊ុនផ្គត់ផ្គង់ Chip រួចរាល់ដែរ។ បើតាមវេបសាយ DigiTimes ក្រុមហ៊ុន Taiwan Semiconductor Manufacturing (TSMC) បានឈានដល់មានកិច្ចព្រមព្រៀងជាមួយ Apple។ ខណៈពេលក្រុមហ៊ុនមានមូលដ្ឋាននៅ Cupertino នេះនឹងបន្តកិច្ចការអភិវឌ្ឍន៍ ក្រុមហ៊ុន TSMC តែមួយគត់មានសិទ្ធទៅលើការកុម្ម៉ង់រាល់ Chip A13។
Apple ចង់បានបច្ចេកវិទ្យាខ្ពស់ និងអាចទុកចិត្តបាន ដែលនៅមានឱកាសសម្រាប់ AMD, Huawei, MediaTek NVIDIA និង Qualcomm ដើម្បីធ្វើការជាមួយ TSMC លើ Chip 7nm។
ក្តីរំពឹងទុកនឹងឃើញវត្តមាន Chip A13 លើម៉ូដែល iPhone និង iPad របស់ Apple នៅក្បែរចុងឆ្នាំក្រោយ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ