អ្នកប្រើ iPhone ផុសរូបបែប 3D លើ Facebook បានហើយ!
- 2018-10-13 06:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រើ iPhone ផុសរូបបែប 3D លើ Facebook បានហើយ!
ចន្លោះមិនឃើញ
Facebook ទើបនឹងប្រកាសចេញមុខងារថ្មីមួយទៀតគឺ 3D Photos ដែលអនុញ្ញាត្តិឲ្យម្ចាស់ iPhone និង VR ទាំងឡាយអាចផុសរូបភាពចេញពីទូរសព្ទបានយ៉ាងងាយ។
មុខងារនេះ អាចគាំទ្របានតែនៅលើ iPhone ប៉ុណ្ណោះ ហើយដើម្បីប្រើប្រាស់មុខងារថ្មីនេះ អ្នកត្រូវថតរូបជាបែប Poirtrait(ព្រាលផ្ទៃខាងក្រោយ) ជាមួយទូរស័ព្ទដែលមានកាមេរ៉ា២គ្រាប់ ដូចជា iPhone 7+, iPhone 8Plus, iPhone X និង iPhone Xs Max ហើយ Share ជា 3D ក្នុងទំព័រ Facebook ដើម្បីបន្ថែមរសជាតិឲ្យកាន់តែប្លែក ហាក់ដូចជា រូបភាពមានជីវិត។
សម្រាប់អ្នកប្រើ Android នៅមិនទាន់មាននៅឡើយទេ តែយ៉ាងណាប្រហែលជាមិនយូរទេ នឹងអាចប្រើបានដូចគ្នា។