ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រុក និងលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាម

  • 2026-09-29 05:31:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ – ដើម្បីបង្ហាញពីគុណតម្លៃស្នូលនៃទំនួលខុស ត្រូវសង្គម និងសុខុមាលភាពសហគមន៍ ក្រុមហ៊ុន MEGA We Care បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយមាន កិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម (ម.ជ.៨.ឈ)។ ព្រឹត្តិការណ៍នេះបានសម្តែងនូវស្មារតីសាមគ្គី ភាព និងទឹកចិត្តមនុស្សធម៌ពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន MEGA សរុបចំនួន ៧៧ រូបដែលបាន ចូលរួមបរិច្ចាគឈាម ដើម្បីចូលរួមចំណែកសង្គ្រោះជីវិត និងជួយដល់អ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់ នៅតាមបណ្តាមន្ទីរពេទ្យនានា។

គំនិតផ្ដួចផ្ដើមនេះបានស្តែងឲ្យឃើញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន MEGA ក្នុងការឆ្លើយ តបគុណបំណាច់ចំពោះសង្គមកម្ពុជា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ បុគ្គលិកក្រុមហ៊ុន MEGA បានរួម ចំណែកយ៉ាងសំខាន់ដល់បុព្វហេតុដ៏មានអត្ថន័យនេះ ដោយបង្ហាញពីស្មារតីលះបង់ខ្ពស់ក្នុងការជួយលើក កម្ពស់គុណភាពជីវិតរបស់អ្នកដទៃក្នុងសង្គម។

ដោយសារតែការខ្វះខាតឈាមនៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់គ្រូពេទ្យ ក្នុងការសង្គ្រោះបន្ទាន់ ការវះ កាត់ និងការព្យាបាលអ្នកជំងឺរ៉ាំរ៉ៃ ក្រុមហ៊ុន MEGA We Care សូមអំពាវនាវយ៉ាងទទូចដល់សាធារណជនទូទៅ ឲ្យចូលរួមបរិច្ចាគឈាមនៅតាមមជ្ឈមណ្ឌលផ្ដល់ឈាមដែលទទួលបានការអនុញ្ញាតត្រឹមត្រូវ។

ក្រុមហ៊ុនសូមគូសបញ្ជាក់ថា៖ «ឈាមមិនអាចផលិតនៅក្នុងមន្ទីរពិសោធន៍បានឡើយ វាអាស្រ័យទាំងស្រុងលើ ទឹកចិត្តសប្បុរសធម៌របស់អ្នកបរិច្ចាគដោយស្ម័គ្រចិត្ត»។ «ការបរិច្ចាគឈាមតែមួយលើក អាចជួយសង្គ្រោះជីវិត មនុស្សបានរហូតដល់ទៅ ៣ នាក់ ហើយយើងសូមស្នើឲ្យអ្នកគ្រប់គ្នាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចូល រួមធ្វើជាអ្នកជួយសង្គ្រោះជីវិត»។

ក្រៅពីផ្ដល់ផលវិជ្ជមានដ៏ធំធេងផ្នែកមនុស្សធម៌ ការបរិច្ចាគឈាមនេះក៏ផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ សុខភាពរបស់អ្នកបរិច្ចាគផងដែរនេះបើការបញ្ជាក់តាមបែបវិទ្យាសាស្ត្រ។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌ នៃការបរិច្ចាគឈាម និងអត្ថប្រយោជន៍ចំពោះសុខភាព លោកអ្នកអាចសាកសួរ ឬពិគ្រោះយោបល់ផ្ទាល់ជាមួយ គ្រូពេទ្យ និងអ្នកជំនាញនៅតាមមន្ទីរពេទ្យនានា។

បន្ថែមពីលើសកម្មភាពអាជីវកម្ម ក្រុមហ៊ុន MEGA ជឿជាក់យ៉ាងមុតមាំថា ការធ្វើជាក្រុមហ៊ុនដែលមានការ ទទួលខុសត្រូវ គឺត្រូវតែរួមចំណែកជាវិជ្ជមានដល់សហគមន៍ដែលខ្លួនកំពុងប្រតិបត្តិការ។ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន MEGA We Care បានជួយគាំទ្រដល់សហគមន៍តាមរយៈគំនិតផ្តួចផ្តើមសង្គម និងសប្បុរសធម៌ជា ច្រើននាពេលកន្លងមក។ សកម្មភាពទាំងនេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន មិនត្រឹមតែក្នុងការប្រកប អាជីវកម្មដោយការទទួលខុសត្រូវប៉ុណ្ណោះេទ ប៉ុន្តែថែមទាំងបង្កើតផលវិជ្ជមានប្រកបដោយចីរភាពសម្រាប់ សង្គមកម្ពុជាទៀតផង។

នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន MEGA We Care មានមោទនភាពក្នុងការប្រារព្ធខួប ៣០ ឆ្នាំនៃការមានវត្តមាននៅក្នុង ប្រទេសកម្ពុជា ដោយប្ដេជ្ញាចិត្តជួយឲ្យប្រជាជនមានសុខភាពល្អពេញមួយជីវិត។ ក្នុងនាមជាក្រុមហ៊ុនអន្តរជាតិ ក្រុមហ៊ុន MEGA We Care ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ខ្លួននៅក្នុងប្រទេសជាង ៣៣ ប្រទេស ដោយមានបុគ្គលិកបម្រើការងារប្រមាណជាង ៥,៤០០ នាក់នៅទូទាំងពិភពលោក។