ក្រុមហ៊ុនអាកាសចរណ៍ស៊ីងហ្គារព័រអ៊ែរឡាញ(SIA)នឹងចាប់ផ្តើមដំណើរការហោះហើរជារៀងរាល់ថ្ងៃរវាងប្រទេសសិង្ហបុរី ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Western Sydney ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២៦ តទៅ!

  • 2026-10-02 07:14:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនអាកាសចរណ៍ស៊ីងហ្គាព័រ អ៊ែរឡាញ ហៅកាត់ថា SIA បានប្រកាសថា ខ្លួននឹងដាក់ដំណើរការជើងហោះហើរត្រង់ជារៀងរាល់ថ្ងៃរវាងប្រទេសសិង្ហបុរី និងអាកាសយានដ្ឋានអន្តរជាតិ Western Sydney International (Nancy-Bird Walton) Airport (WSI) ចាប់ពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខនេះតទៅ ប្រសិនបើមិនមានការប្រែប្រួលចំពោះការអនុញ្ញាតពីអាជ្ញាធរនោះទេ។

ចំពោះយន្តហោះដែល SIA នឹងដាក់បម្រើសេវាកម្មរបស់ខ្លួន គឺប្រភេទ Airbus A350-900 ដែលហោះហើររយៈចម្ងាយមធ្យម ដែលមានសរុប ៣០៣ កៅអី ដោយបែងចែកជា ២ ថ្នាក់ រួមមាន Business Class មាន ២០ កៅអី និង Economy Class មាន ២៦៣ កៅអី។

ជើងហោះហើរដំបូងបង្អស់ SQ201 នឹងចេញដំណើរពីប្រទេសសិង្ហបុរីនៅម៉ោង 11:30 នាទីព្រឹក (AM ម៉ោងក្នុងស្រុក) និងទៅដល់អាកាសយានដ្ឋានអន្តរជាតិ Western Sydney ប្រទេសអូស្ត្រាលី នៅម៉ោង 10:20 នាទី យប់ (PM ម៉ោងក្នុងស្រុក) នៅថ្ងៃទី 23 ខែវិច្ឆិកា ឆ្នាំ2026។ ចំពោះជើងហោះហើរត្រឡប់ពីប្រទេសអូស្ត្រាលីមកកាន់ប្រទេសសិង្ហបុរីវិញ គឺ SQ202 នឹងចាកចេញម៉ោង 11:55 នាទី យប់ (PM ម៉ោងក្នុងស្រុក) ហើយទៅដល់ប្រទេសសិង្ហបុរី នៅម៉ោង 5:05 នាទីព្រឹក (AM ម៉ោងក្នុងស្រុក) នៅថ្ងៃបន្ទាប់ ត្រូវនឹងនៅថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2026។ សម្រាប់ព័ត៌មានជើងហោះហើរលម្អិត សូមមេត្តាពិនិត្យមើលតារាងកាលវិភាគជើងហោះហើរ ដែលបានភ្ជាប់នៅខាងក្រោម។

បើករាប់បញ្ចូលទាំងជើងហោះហើរ 4ជើងក្នុងមួយថ្ងៃ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Sydney Kingsford Smith ក្រុមហ៊ុនអាកាសចរណ៍ ស៊ីងហ្គាព័រ អ៊ែរឡាញ (SIA) មានជើងហោះហើរសរុបកើនដល់ 5ជើង ក្នុងមួយថ្ងៃដើម្បីបម្រើសេវាកម្មដឹកជញ្ជូនអ្នកដំណើររបស់ខ្លួនប្រចាំថ្ងៃ ទៅកាន់ ទីក្រុងស៊ីដនី ដែលជាទីក្រុងដ៏សំខាន់ ប្រមូលផ្តុំដង្ហើមសេដ្ឋកិច្ចនិងជាច្រកតភ្ជាប់ទៅកាន់គ្រប់ទិសទីរបស់ប្រទេសអូស្ត្រាលីទាំងមូល។

ជាមួយនឹងការបន្ថែមជើងហោះហើរទៅកាន់ អាកាសយានដ្ឋានអន្តរជាតិ Western Sydney ក្រុមហ៊ុនអាកាសចរណ៍ ស៊ីងហ្គាព័រ អ៊ែរឡាញ (SIA) នឹងហោះហើររហូតដល់ទៅ 8 គោលដៅនៅអូស្ត្រាលី។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ Scoot ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធកម្រិតថវិកាលក់សំបុត្រតម្លៃសមរម្យបំផុតរបស់ SIA បម្រើគោលដៅចំនួនបីក្នុងប្រទេសអូស្ត្រាលី។ ការពង្រីកវិសាលភាពបណ្តាញសេវាកម្មជើងហោះហើរ រហូតដល់ទៅ 8(1) គោលដៅនៅប្រទេសអូស្ត្រាលីនេះ ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុះមុតបំផុត សម្រាប់ទីផ្សារដ៏មានសក្តានុពលក្នុងតំបន់មួយនេះ។

Sydney (Western Sydney)
Melbourne
Perth

(1) ចាប់ពីថ្ងៃទី 23 ខែវិច្ឆិកា 2026នេះតទៅ SIA នឹងហោះហើរទៅកាន់ 8 គោលដៅរបស់ប្រទេសអូស្ត្រាលី ដូចជា Adelaide, Brisbane, Cairns, Darwin, Melbourne, Perth, Sydney (Kingsford Smith) និង Sydney (Western Sydney)។ Scoot នឹងហោះហើរទៅកាន់ 3 គោលដៅ ដូចជា Melbourne, Perth និង Sydney (Kingsford Smith)។

លោក Dai Haoyu អនុប្រធានជាន់ខ្ពស់ផ្នែករៀបចំផែនការទីផ្សាររបស់ក្រុមហ៊ុន ស៊ីងហ្គាព័រ អ៊ែរឡាញ (SIA) បាននិយាយថា "ជើងហោះហើររបស់ SIAទៅកាន់ច្រកទ្វារថ្មីរបស់ប្រទេសអូស្ត្រាលីនៅឯ Western Sydney នឹងផ្តល់ជម្រើសកាន់តែច្រើន និងពង្រឹងការតភ្ជាប់ទៅកាន់គោលដៅដ៏ពេញនិយមនេះសម្រាប់អតិថិជនរបស់យើង។

ការចេញដំណើរនៅពេលយប់ជ្រៅពី Western Sydney នឹងអនុញ្ញាតឱ្យការធ្វើដំណើរប្រកបដោយភាពរលូន និងការតភ្ជាប់តាមរយៈអាកាសយានដ្ឋាន Changi Airport ទៅកាន់គោលដៅជាង 130 ដែលបម្រើដោយ SIA Group”។

ចំណែកនាយកប្រតិបត្តិរបស់អាកាសយានដ្ឋានអន្តរជាតិ Western Sydney (WSI) លោក Simon Hickey ក៏បានលើកឡើងដូច្នេះដែរថា “WSI មានមោទនភាពដែលបានក្លាយជាដៃគូជាមួយ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ក្នុងការផ្តល់សេវាកម្មលំដាប់ផ្កាយ 5 Skytrax ដើម្បីបម្រើដល់ប្រជាជនអូស្ត្រាលីយើងក្នុងតំបន់ Greater Sydney។ បន្ថែមទៅលើសេវាកម្ម 24/24ម៉ោងរបស់យើងដែលមានស្រាប់ ភាពជាដៃគូរបស់SIA ជាយុទ្ធសាស្ត្រសំខាន់ក្នុងការបន្ថែមការតភ្ជាប់ទៅកាន់សកលលោក នឹងធ្វើឱ្យទីក្រុងស៊ីដនីក្លាយជាជម្រើសថ្មីបន្ថែមសម្រាប់ការតភ្ជាប់ពីទីក្រុងស៊ីដនី ទៅកាន់ទីក្រុងសិង្ហបុរី និងបន្តទៅកាន់គោលដៅផ្សេងៗទៀត ពួកយើងមានមោទកភាពក្នុងការចូលរួមបើកទ្វារយុគសម័យថ្មីនៃវិស័យអាកាសចរណ៍ ដែលនឹងផ្តល់ឲ្យអ្នកដំណើរអូស្ត្រាលីនូវជម្រើសកាន់តែច្រើន និងភាពបត់បែន ក្នុងការសម្រេចចិត្តចំពោះពេលវេលា គោលដៅ និងវិធីសាស្ត្រក្នុងការជ្រើសរើសការធ្វើដំណើរតាមយន្តហោះ”។

តំបន់ Western Sydney ជាផ្នែកដ៏សំខាន់មួយនៃភូមិសាស្ត្រ Greater Sydney ដែលមានប្រជាជនរស់នៅលើសពី 3 លាននាក់ ហើយក៏ជាគ្រឹះសេដ្ឋកិច្ចធំជាងគេលំដាប់ទី 3 របស់ប្រទេសអូស្ត្រាលីផងដែរ។ Western Sydney ត្រូវបានគេរាប់ថាជាច្រកទ្វារសំខាន់មួយ ភ្ជាប់ទៅកាន់ទិដ្ឋភាពធម្មជាតិដ៏ស្រស់ត្រកាលនៃជួរភ្នំ Blue Mountains និងតំបន់ Western New South Wales។ តំបន់នេះក៏ប្រមូលផ្តុំនិងល្បីល្បាញដោយសារវប្បធម៌ ប្រពៃណី ចម្រុះ ម្ហូបអាហារប្លែកៗដ៏សម្បូរបែប និងបទពិសោធន៍ដ៏ល្អសម្រាប់អ្នកចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេងជាមួយធម្មជាតិនៅទីក្រុងបេតិកភណ្ឌពិភពលោក ស៊ីដនី ស្រាប់តែម្តង ។ សំបុត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ ស៊ីងហ្គាព័រ អ៊ែរឡាញ (SIA) ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Western Sydney International (WSI) អាចរកបានគ្រប់បណ្តាញនិងដេកផ្នែកលក់ទាំងអស់របស់ក្រុមហ៊ុនចាប់ពីថ្ងៃទី 25 មីនា 2026 តទៅ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ នាយកដ្ឋានកិច្ចការសាធារណៈក្រុមហ៊ុនអាកាសចរណ៍ ស៊ីងហ្គាព័រ អ៊ែរឡាញ (SIA) តាមរយៈ៖

  • លេខទូរស័ព្ទ (65) 6541-5880 (រៀងរាល់ម៉ោងធ្វើការ)

  • លេខទូរស័ព្ទ (65) 9753-2126 (ក្រោយម៉ោងធ្វើការ)

  • អ៊ីម៉ែល public_Affairs@singaporeair.com.sg

  • គេហទំព័រ singaporeair.co

  • Facebook

  • X.com

  • Linkedin

  • You Tube

  • Instagram

  • Tik Tok

កាលវិភាគជើងហោះហើររបស់ ស៊ីងហ្គារព៌រ អ៊ែរឡាញ ទៅកាន់ទីក្រុងស៊ីដនី

១. អាកាសយានដ្ឋានអន្តរជាតិ Western Sydney

ចាប់ពីថ្ងៃទី 23 ខែវិច្ឆិកា ឆ្នាំ 2026 SIA នឹងចាប់ផ្តើមជើងហោះហើររវាងសិង្ហបុរី និង អាកាសយានដ្ឋានអន្តរជាតិ Western Sydney ។ ជើងហោះហើរSQ201 និង SQ202 នឹងដំណើរការសេវាកម្មប្រចាំថ្ងៃរវាងទីក្រុងទាំងពីរដោយប្រើឃ្លានយន្តហោះរយៈពេលមធ្យម Airbus A350-900។ រាល់ជើងហោះហើរទាំងអស់គឺស្ថិតក្រោមការអនុញ្ញាតពី អាជ្ញាធរពាក់ព័ន្ធ។

(*) ចាប់ពីថ្ងៃទី 4 ខែមេសា 2027 ដល់ថ្ងៃទី 2 តុលា 2027 យោងទៅតាមម៉ោង (Time Zone) ខុសគ្នា ជើងហោះហើរ SQ201 នឹងទៅដល់ ស៊ីដនី (Western Sydney) នៅម៉ោង 2115hr (ម៉ោង 9:15នាទីយប់) ហើយជើងហោះហើរ SQ202 នឹងចាកចេញពី ស៊ីដនី (Western Sydney) នៅវេលាម៉ោង 2255hrs (ម៉ោង 11:55នាទីយប់) ។

២. អាកាសយានដ្ឋានអន្តរជាតិ Sydney Kingsford Smith

SIA នឹងបន្តបម្រើសេវាកម្មរបស់ខ្លួន 4ជើងក្នុងមួយថ្ងៃហោះហើរ ពីប្រទេសសិង្ហបុរី ទៅកាន់ អាកាសយានដ្ឋានអន្តរជាតិ Sydney Kingsford Smith។ ចំពោះកាលវិភាគជើងហោះហើរបច្ចុប្បន្ន (*) ដូចខាងក្រោមនេះ នឹងមានការផ្លាស់ប្តូរ ប្រែប្រួលខ្លះទៅតាមរដូវ។

សេវាកម្មកំពុងដំណើរការ​

Adelaide
Brisbane
Cairns
Darwin

ដោយ៖ តារា

អត្ថបទថ្មី