Apple នឹង​ផលិត​ស្រោម​ថ្លា​សម្រាប់​ iPhone XR ឯ​តម្លៃ​វិញ...

  • 2018-10-14 07:46:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone XR នឹង​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​នៅ​ថ្ងៃ​សុក្រ​​ទី ១៩ ខែ​តុលា​សប្ដាហ៍​ក្រោយ​នេះ​ ហើយ​ពេល​ដែល​វា​ចេញ​លក់​នៅ​ថ្ងៃ​ទី ២៦ ខែ​តុលា អតិថិជន​នឹង​មាន​ជម្រើស​ទិញ​ស្រោម​ថ្លា​​ដែល​ផលិត​ដោយ​ Apple ផ្ទាល់​ផង​ដែរ។

តាម​រយៈ​ឯកសារ​ផ្លូវ​ការ​អំពី​ iPhone XR ​សម្រាប់​ប្រើ​ប្រាស់​នៅ​ប្រទេស​កាណាដា ​បាន​​រំឭក​អំពី​សម្បក​ការពារ​ថ្លា​ដែល​មាន​តម្លៃ​ ៥៥ ដុល្លារ​កាណាដា​ ដែល​ស្មើ​ប្រមាណ​ ៤០ ដុល្លារ។

iPhone XR មាន​ជម្រើស​ពណ៌​ចម្រុះ​ដូច​ជា​​ពណ៌​ស, ខ្មៅ, ខៀវ, ទឹក​ក្រូច, លឿង និង​ពណ៌​ក្រហម​ ដែល​មាន​តួ​ខ្លួន​ស្រោប​ដោយ​កញ្ចក់​ភ្លឺ​រលោង។ ហេតុ​នេះ​អាច​សម​ហេតុផល​ដែល​ Apple សម្រេច​ចិត្ត​ផលិត​សម្បក​ការពារ​ថ្លា សម្រាប់​ iPhone XR ដែល​មាន​ពណ៌​ចម្រុះ​នេះ។

គួរ​ដឹង​ថា​លើ​ទីផ្សារ​បរទេស​ iPhone XR មាន​តម្លៃ​​ចាប់​ពី​ ៧៤៩ ដុល្លារ មាន​ប្រើ​ប្រាស់​អេក្រង់​ LCD តួ​ខ្លួន​ផលិត​ឡើង​ពី​អាលុយមីញ៉ូម, កាមេរ៉ា​មួយ​គ្រាប់ និង​ប្រើ​បច្ចេកវិទ្យា​ Haptic Touch ជំនួស​ 3D Touch៕

ចុចអាន៖

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង