Epic លេងធម៌ក្តៅ ដាក់ពាក្យប្តឹង YouTuber មួយរូបចែកចាយកម្មវិធី Hack ហ្គេម Fortnite
- 2018-10-17 14:00:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Epic លេងធម៌ក្តៅ ដាក់ពាក្យប្តឹង YouTuber មួយរូបចែកចាយកម្មវិធី Hack ហ្គេម Fortnite
ចន្លោះមិនឃើញ
Gamer ជើងខ្លាំងមួយរូបលើ YouTube ដែលជាម្ចាស់ Channel ឈ្មោះ Golden Modz បានកំពុងរងពាក្យបណ្តឹងពីក្រុមហ៊ុន Epic Games ជុំវិញការបង្ហោះវីដេអូលេង Hack ក្នុងហ្គេម Fortnite។ លើសពីនេះម្ចាស់ Channel មាន Subscriber ប្រមាណ ១,៧ លាននាក់ ក៏ចាប់បានថាកំពុងចរាចរគេហទំព័រលក់កម្មវិធី Hack មានដូចជាការតម្រង់កាណុងកាំភ្លើងដោយស្វ័យប្រវត្តិ ក្នុងតម្លៃដល់ទៅជាង ២០០ ដុល្លារ ។
ជុំវិញបទល្មើសនេះក្រុមហ៊ុន Epic Games បានបញ្ជាក់ថា៖ "Defendants គឺជាជនក្លែងបន្លំ ហើយគ្មាននរណាចូលចិត្តជនបែបនេះទេ ដោយមិនត្រឹមជា Cheater ទៀតសោតលោក Lucas ក៏បានផ្សព្វផ្សាយនិងដាក់លក់កម្មវិធី Hack ថែមទៀតផង"។
លើគេហទំព័ររបស់ Lucas មានលក់កម្មវិធីដំណើរការ Aimbot អនុញ្ញាតឲ្យអ្នកលេងអាចសម្លាប់សត្រូវដោយមិនចាំបាច់តម្រង់កាណុងអាវុធរបស់ពួកគេ។ ក្រៅពី Lucas អ្នកលេងហ្គេមឯទៀតនៅលើ YouTube ដូចជា Colton Conter ក៏ជាប់ឈ្មោះក្នុងបញ្ជីខ្មៅដូចគ្នា ហើយវីដេអូជាច្រើនដែលប្រើប្រាស់ Hack បែបនេះត្រូវបានលុបចេញពី YouTube ឆ្លើយតបនឹងការរាយការណ៍នៃទង្វើរំលោភកម្មសិទ្ធិបញ្ញាពី Epic Games។
បញ្ជាក់ពីសាមីខ្លួន លោក Lucas បានសង្កត់ធ្ងន់ថាលោកពុំយល់ច្បាស់ហេតុអ្វី Epic Games ចាត់វិធានការបែបនេះលើលោកនោះទេ។ លោកប្រាប់ថា៖ "ខ្ញុំមានការភ័ន្តច្រឡំដោយឃើញមានអ្នកបង្កើតមាតិកាហ្គេម Fortnite បែបនេះរាប់ពាន់ឯទៀតលើ YouTube ហើយពួកគេក៏បានប្រើប្រាស់ Hack ដោយគ្មានការព្រមានអ្វីទាំងអស់"។
រំឭកថាក្រុមហ៊ុនមានមូលដ្ឋាននៅរដ្ឋ North Carolina ក៏ទើបតែសហការជាមួយក្រុមហ៊ុន Kamu ក្នុងការប្រើប្រាស់កម្មវិធី Anti-cheat ដើម្បីដោះស្រាយចន្លោះប្រហោងនៃអ្នកលេង Hack ក្រោយហ្គេម Fortnite កំពុងមានអ្នកលេងជាប្រចាំច្រើនជាង ៧៥ លាននាក់ និងជាប់ឈ្មោះជាហ្គេមមានអ្នកទស្សនាច្រើនបំផុតនៅលើ Twitch។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: