ក្រុម Homeless World Cup ​កម្ពុជា ​បញ្ចប់​ភារកិច្ច ត្រលប់​មក​មាតុ​ប្រទេស​វិញ​រសៀល​នេះ​

  • 2019-08-05 07:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់ Homeless World Cup ​តំណាង​កម្ពុជា​បាន​បញ្ចប់​ភារកិច្ច​របស់​ខ្លួន​ហើយ ​ដោយ​នឹង​មក​ដល់​កម្ពុជា​វិញ​នៅ​ម៉ោង​៣​រសៀល​នេះ។

ក្រុម​បាល់ទាត់ Homeless World Cup ​តំណាង​កម្ពុជា​បាន​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​វែល​តាំង​ពី​ថ្ងៃ​ទី​២៧​ខែ​កក្កដា​ឆ្នាំ​២០១៩​កន្លង​ទៅ ដោយ​ពួកគេ​បាន​ឆ្លង​កាត់​កា​ប្រកួត​ជា​ច្រើន។ ការ​ប្រកួត​នេះ​ដែរ ​មាន​កីឡាករ​ចូល​រួម​ជាង​៥០០​នាក់ ​មក​ពី​បណ្ដា​ប្រទេស​ជាង​៥០​ទូទាំង​ពិភព​លោក។ ជា​លទ្ធផល​ក្រុម​កម្ពុជា​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​ពាន​កម្រិត​ទី​៥​នៃ​ការ​ប្រកួត​នេះ។

លោក​ ចៅ វិបុល ​អ្នក​គ្រប់គ្រង​ក្រុម​កីឡាករ​ចេញ​ទៅ​ប្រកួត​ខាង​លើ​បាន​បញ្ជាក់​ថា​ក្រោយ​ពី​ចប់​ដំណើរ​ការ​ប្រកួត​នេះ​ទៅ ក្រុម​កីឡាករ​របស់​លោក​ទទួល​បាន​បទ​ពិសោធ​ជា​ច្រើន។ ក្នុង​នោះ​រួម​មាន ​ការ​រៀន​សូត្រ​ពី​វប្បធម៌ ភាសា ​របៀប​រស់​នៅ ​ការ​ទំនាក់ទំនង​តាម​របៀប​បច្ចេកវិទ្យា​ទាន់​សម័យ ​និង​ឱកាស​ក្រេប​ជញ្ជក់ ចំណេះ​ដឹង​ថ្មី​ៗ ​ទុក​ជា​បទ​ពិសោធ​ផង​ដែរ។

រំលឹក​ថា​កម្ពុជា​មាន​យុវជន​៨​នាក់​ចូល​រួម​ការ​ប្រកួត​ខាង​លើ​នេះ ​ដោយ​ក្នុង​នោះ​រួម​មាន យ៉េង សុខរ៉ា​, សុខ ប៉ុនតាន​, ទុំ វុត្ថា​, ផល វ៉ាន់ណេត​, សំ ដាំ​, គូ រ៉ាត់​, ស្រី មករា និង ជា សីមា។ ​ការ​ប្រកួត​នេះ​ដែរ ​គឺ​លេង​ក្នុង​ទីលាន Futsal ​ដោយ​ម្ខាង​មាន​៤​នាក់ ​១​ប្រកួត​មាន​១៤​នាទី ​ចែក​ជា​២​តង់ ​១​តង់​៧​នាទី៕

អត្ថបទ៖ ប្រុស យុទ្ធ