គ្រាប់​ពេជ្រ​កម្ពុជា! ២​គ្រាប់​ម្សិលមិញ​ធ្វើ​ឲ្យ សៀង ចន្ធា ក្លាយ​ជា​ Top Scorer

  • 2019-08-10 08:04:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​របស់​យុវជន​កម្ពុជា សៀង ចន្ធា ក្លាយ​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​គេ​ក្នុង​ព្រឹត្តិការណ៍ AFF U-18 Championship មាន​៣​គ្រាប់​ស្មើ​គ្នា​ជាមួយ​កីឡាករ​អូស្ត្រាលី Marco Tilio។

ត្បិត​ស្ថិត​ជា​កីឡាករ​បម្រុង​កាល​ពី​ម្សិលមិញ ប៉ុន្តែ​បន្ទាប់​ពី​ប្ដូរ​ចូល​ក្នុង​វគ្គ​ទី​២ ចន្ធា​បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​ប្រែប្រួល ដោយ​​ប្រើ​បច្ចេកទេស​ពិត​ៗ​អាច​រក​បាន​ពីរ​គ្រាប់​ម្នាក់​ឯង ជួយ​កម្ពុជា​សាង​ប្រវត្តិសាស្ត្រ​ឈ្នះ​ថៃ ៤-៣ ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ។

២​គ្រាប់​នេះ​បាន​នាំ​ឲ្យ​ ចន្ធា​​ឡើង​​ឈរ​កំពូល​តារាង​អ្នក​ទាត់​ចូល​ទី​ច្រើន​ជាង​គេ​ប្រចាំ​ព្រឹត្តិការណ៍ ជាមួយ​កីឡាករ​អូស្ត្រាលី Tilio ដែល​មាន​៣​គ្រាប់​ដូច​គ្នា។ គ្រាប់​ទី​មួយ​របស់​ចន្ធា រក​បាន​ពេល​កម្ពុជា​ចាញ់ អូស្ត្រាលី ៥-១ នៅ​ប្រកួត​ដំបូង។ ប្រកួត​បន្ទាប់​កម្ពុជា ត្រូវ​ប៉ះ​​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី ១១ ខែ សីហា វេលា​ម៉ោង​៣:៣០​នាទី​ថ្ងៃ​ត្រង់៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ