វះកាត់កែសម្ផស្សខុស តារាអ៊ីនធឺណិតចិនលោតពីជាន់ទី២៣សម្លាប់ខ្លួន
- 2019-08-15 08:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វះកាត់កែសម្ផស្សខុស តារាអ៊ីនធឺណិតចិនលោតពីជាន់ទី២៣សម្លាប់ខ្លួន
ចន្លោះមិនឃើញ
ក្រោយពេលត្រូវបានគេសង្គ្រោះលើកទីមួយពីការសម្លាប់ខ្លួន តារាអ៊ីនធឺណិតស្រីចិនម្នាក់បានព្យាយាយមលោតពីអគារម្ដងទៀតនៅថ្ងៃបន្ទាប់ព្រោះលទ្ធផលវះកាត់មុខខូច។
ហេតុការណ៍ខាងលើបានកើតឡើងលើមនុស្សស្រីមួយរូបវ័យ២៣ឆ្នាំ នៅខេត្ត An Hui ប្រទេសចិន។ តាមនោះដែរ នៅពេលថ្ងៃ គេបានប្រទះឃើញនាងបម្រុងលោតពីអគារកម្ពស់១៨ជាន់មួយ។ នៅពេលអ្នកសង្គ្រោះមកដល់ នាងបានស្រែករហូតថា៖ ខ្ញុំមិនចង់ឲ្យអ្នកណាឃើញមុខរបស់ខ្ញុំទេ។
យោងតាមការចុះផ្សាយ នារីរូបនេះមានត្រកូល Liu និងជាតារាអ៊ីនធឺណិតល្បីឈ្មោះគួរសម។ តាមការពិត រូបសម្បត្តិរបស់នាងធម្មជាតិគឺស្អាតណាស់ទៅហើយ តែដោយសារតែចង់ទាក់ទាញអ្នកគាំទ្ររឹតតែច្រើន នាងបានទៅវះកាត់កែមុខថែមទៀតដូចជា ធ្វើច្រមុះ កាត់ត្របកភ្នែក និងកាត់មាត់ជាដើម។ ជាអកុសល លទ្ធផលកែមុខនេះចេញមុខគឺខូច ធ្វើឲ្យមុខនាងអាក្រក់ខ្លាំង ដល់ថ្នាក់មិនហ៊ានដើរចេញពីផ្ទះ។
ដោយសារតែអស់សង្ឃឹមនឹងសម្រស់ដែលមិនអាចស្រោចស្រង់របស់ខ្លួនខ្លាំងពេក នាងបានសម្រេចចិត្តថានឹងសម្លាប់ខ្លួន។ នាងបានឡើងទៅជាន់ទី១៨នៃអគារមួយហើយប្រុងលោតចុះក្រោម តែត្រូវបានគេមកសង្គ្រោះទាន់ពេល។ ស្មានតែនាងលែងមានបំណងសម្លាប់ខ្លួនហើយ ទើបគេបំបែកគ្នារៀងៗខ្លួន។
យ៉ាងណាក្ដី នៅអធ្រាត្រថ្ងៃបន្ទាប់នាងបានទម្លាក់ខ្លួនចុះពីអគារជាន់២៣ផ្សេងមួយទៀត ដោយគ្មានអ្នកណាបានដឹងឮ ដល់ព្រឹកឡើងទើបឃើញសពរបស់នាង។
គួរបញ្ជាក់ផងដែរ ប្រទេសចិនគឺជាប្រទេសដែលវក់នឹងភាពស្អាតខ្លាំងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយចំនួនអ្នកវះកាត់កែមុខកាន់តែកើនឡើងជារៀងរាល់ឆ្នាំ៕
ចុចអាន៖ រូបភាពបង្ហាញឲ្យឃើញថា ទោះភ្នែក ច្រមុះ មាត់ស្អាតប៉ុណ្ណា តែមុខធំ គឺអាក្រក់ទាំងស្រុង?