មាន​រឿង​អី ​បាន​ជា ​Aguero ​ប្រកែក​តឹង​សរសៃ​ក​ជាមួយ Pep យប់មិញ​​

  • 2019-08-18 03:15:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ Aguero ​និង​អ្នកចាត់ការ Pep Guardiola ​បាន​ប្រកែក​គ្នា​ខ្លាំង​ៗ ​ក្រោយ​ពី​ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​នាទី​៦៦ ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Spurs ​។

ក្រុម Man City ​ក្នុង​ដី​ខ្លួន​ឯង ​មិន​អាច​យក​ឈ្នះ​លើ​ក្រុម Spurs ​បាន​ឡើយ ដោយ​បាន​ត្រឹម​លទ្ធផល​ស្មើ​គ្នា ​២-២ ប៉ុណ្ណោះ។ ក្នុងការ​ប្រកួត​នេះ​ដែរ ក្រៅ​ពី​មាន​បញ្ហា​លើ​បច្ចេកទេស VAR ​គេ​នៅ​សង្កេត​ឃើញ​រឿង​មួយ​ទៀត​គឺ​ការ​ប្រកែក​គ្នា​រវាង​កីឡាករ Aguero ​និង Pep ​នៅ​នាទី​៦៦។

Aguero ​ត្រូវ​ប្ដូរ​ចេញ​ជំនួស​វិញ​ដោយ Jesus ​នៅ​នាទី​ខាង​លើ​នេះ។ ​ការ​ប្ដូរ​កីឡាករ​អាហ្សង់ទីន​ចេញ ​បាន​ធ្វើ​ឱ្យ​រូបគេ​មិន​ពេញ​ចិត្ត​នោះ​ទេ។ ​ការ​ដើរ​ចេញ​ពី​ទីលាន ​លោក Pep ​បាន​ហៅ Aguero ​មក​ណែនាំ ​ហើយ​ក៏​មាន​ការ​ប្រកែក​គ្នា​ពី​ចំណុច​ដែល​រូបគេ​ធ្វើ​មិន​បាន​ល្អ រហូត​ដល់​ត្រូវ​ប្ដូរ​ចេញ​នេះ។ ​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​ក៏​បាន​ស្រែក​ដាក់ Pep ​ដើម្បី​តវ៉ា​ការ​បន្ទោស​របស់​អ្នក​ចាត់ការ​ខ្លួន​ផង​ដែរ។ តែ​ចុង​ក្រោយ អ្នក​ទាំងពីរក៏បានអោបគ្នាវិញ ក្រោយពីគ្រាប់បាល់របស់ Jesus ស៊ុតចូលចុងម៉ោង។ ការសប្បាយចិត្តរបស់អ្នកទាំងពីរ គួរឱ្យសោកស្ដាយត្រង់ថា VAR មិនផ្ដល់​បាល់​១គ្រាប់របស់ Jesus ​នោះ​ទេ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ