ខ្លាំង! វីងឈ្នះពានរង្វាន់និយោជកឆ្នើមជាលើកទី៤ ពី Asia’s Best Employer Brands 2019

  • 2019-08-19 05:12:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារ​ឯកទេសវីង ដែល​ជា​ធនាគារ​ឈាន​មុខ​គេ​ក្នុង​ការ​ផ្តល់​សេវា​ធនាគារ​ចល័ត​នៅ​កម្ពុជា មាន​កិត្តិយស​ដែល​ទទួល​បាន​ពានរង្វាន់​និយោជក​ឆ្នើម បួន​លើក​ផ្ទួនៗ​ ប្រចំា​តំបន់​អាស៊ី នៅ​ក្នុង​កម្មវិធី Asia’s Best Employer Brands 2019 នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៥ ខែ​សីហា ឆ្នាំ​២០១៩ ។ ដែល​រៀប​ចំ​ឡើង​ដោយ​វិទ្យាស្ថាន Employer Branding នៅ​សិង្ហបុរី។

ពាន​រង្វាន់​នេះ​ត្រូវ​បាន​ទទួល​ដោយ​លោក Manu Rajan អគ្គនាយក​ធនាគារ​ឯកទេស​វីង និង​បុគ្គលិក​ផ្នែក​ធនធាន​មនុស្ស​របស់​ Wing

(ប្រភពរូបភាព ៖ www.wingmoney.com)

« ការ​ឈ្នះ​ពាន​រង្វាន់​នេះ​បង្ហាញ​ថា វីង​មិន​ត្រឹម​តែ​ជា​អ្នក​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​ធំ និង​គួរ​ឱ្យ​ទុក​ចិត្ត​បំផុត​នៅ​​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​ធ្វើ​ការ​ផង​ដែរ ​ដោយ​ផ្តល់​នូវ​ឱកាស​​រីកចម្រើន​ក្នុង​​អាជីព​យ៉ាង​សម្បូរ​បែប គ្មាន​ដែន​កំណត់។ ​ជា​ផ្នែក​មួយ​នៃ​រឿង​ជោគជ័យ ​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​ធ្វើ​ការ​ ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​ក្នុង​ការ​ផ្តល់​ជូន​ប្រជាជន​កម្ពុជា​គ្រប់​រូប​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​ជួយ​លើក​កម្ពស់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ”។ នេះ​ជា​ការ​លើក​ឡើង​របស់ លោក Manu Rajan អគ្គនាយក​ធនាគារ​ឯកទេស​វីង។

(ប្រភពរូបភាព ៖ www.wingmoney.com)

គួរ​បញ្ជាក់​ថា ASIA Best Employer Brand Awards គឺ​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ ដែល​បាន​ចាប់​ផ្តើម​តំាង​ពី​ឆ្នាំ២០១០ អបអរ​សាទរ​ក្រុមហ៊ុន​និយោជក និង​អ្នក​ជំនាញ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អ្នក​ដឹក​នាំ​ក្នុង​ការ​បង្កើត​នូវ​បទពិសោធន៍​ដ៏​ល្អ ដល់​បុគ្គលិក ដោយ​ផ្តោត​លើ​ការ​យក​ចិត្ត​ទុក​ដាក់​ការ​ថែ​រក្សា និង​ការ​ទំនាក់ទំនង ដោយ​មើល​ទៅ​លើ ការ​គ្រប់​គ្រង​ល្អ ការ​អភិវឌ្ឍ និង​ការ​ច្នៃ​ប្រឌិត។ ដោយ​មាន​ការ​ចូល​រួម​ដោយ​ក្រុមហ៊ុន​​ជា​ច្រើន​ និង​អ្នក​ចូល​រួម​មក​ពី​ប្រទេស​ផ្សេង​ៗ​គ្នា​នៅ​ក្នុង​ការ​ប្រកួត​លើក​ទី ១០ នៃ​ពាន​រង្វាន់ និយោជក​ឆ្នើម​នេះ​៕

(ប្រភពរូបភាព ៖ www.wingmoney.com)

អត្ថបទ៖ លីដា