ទីបំផុត ABA ចាប់ដៃ True Money ជាផ្លូវការហើយ ឯអតិថិជនក៏ចំណេញច្រើនដែរ
- 2019-08-20 05:28:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត ABA ចាប់ដៃ True Money ជាផ្លូវការហើយ ឯអតិថិជនក៏ចំណេញច្រើនដែរ
ចន្លោះមិនឃើញ
ពិធីប្រកាសជាផ្លូវការស្ដីពីកិច្ចសហការរវាងធនាគារ ABA និង True Money ទើបតែធ្វើឡើងកាលពីម្សិលមិញនៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ។
កិច្ចសហការគ្នាលើកនេះ អាចនិយាយបានថាជាជំហានថ្មីក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជាដែលនាំបច្ចេកវិទ្យា ភាពងាយស្រួល សុវត្ថិភាពមួយកម្រិតទៀតដល់ប្រជាជនកម្ពុជា។
ទ្រូម៉ាន់នី ជាក្រុមហ៊ុនមានសាខាច្រើនជាងគេមួយទូទាំងប្រទេសកម្ពុជា ដែលប្រជាជនគ្រប់ស្រទាប់វណ្ណៈអាចទៅស្វែងរកសេវាបាននៅជិតផ្ទះបំផុត។ ដូចគ្នានេះដែរ ធនាគារធំនិងទំនើប ABA ក៏ជាធនាគារដែលត្រូវគេស្គាល់ថាមានភាពទំនើប ទាន់សម័យ មានសុវត្ថិភាពខ្ពស់ និងសេវាកម្មល្អ។
ក្រុមហ៊ុនទាំងពីរសុទ្ធតែមានកម្មវិធីទូរសព្ទជួយសម្រួលដល់ការប្រើប្រាស់សេវារបស់អតិថិជនខ្លួនដូចគ្នា កិច្ចសហការគ្នាលើកនេះ ធ្វើឲ្យអតិថិជនដែលត្រូវការបង់កម្ចីធនាគារអាចបង់តាម True Money Application ឬ អាចបង់សេវាផ្សេងៗដោយប្រើ ABA Mobile Application ដូចគ្នា។ ក្រៅពីភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាពហើយ អតិថិជនទាំងពីរស្ថាប័នថែមទាំងទទួលបានផលប្រយោជន៍ជាច្រើនពីកិច្ចសហការគ្នាលើកនេះទៀតផង។
លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានថ្លែងក្នុងពីធីប្រកាសជាផ្លូវការថា “ យើងនឹងចាប់ដៃគ្នាជាមួយទ្រូម៉ាន់នី បង្កើត One Stop Solution សម្រាប់ប្រជាជនកម្ពុជាលើវិស័យហិរញ្ញវត្ថុ ”។
ចាប់ពីពេលនេះទៅ លោកអ្នកអាចបង់ប្រាក់កម្ចីធនាគារ ABA និងកម្ចីមីក្រូហិរញ្ញវត្ថុតាមរយៈទ្រូម៉ាន់នី ហើយផ្ទេរប្រាក់ពីទ្រូម៉ាន់នីទៅធនាគារបង់សេវាផ្សេងៗនិងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតផង៕