កំណត់ត្រា​គ្មាន​អ្នក​ញាក់​ផុត​របស់ Van Dijk ​ចប់​ត្រឹម​កីឡាករ​ចំណូលថ្មីម្នាក់​នេះ​

  • 2019-08-25 04:03:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nicolas Pepe ​ជា​កីឡាករ​បញ្ចប់​កំណត់ត្រា​គ្មាន​អ្នក​ញាក់​ផុត​របស់ Van Dijk ​កាល​ពី​យប់មិញ​នេះ​ហើយ ​ក្នុង​ការ​ប្រកួត Liverpool ​ឈ្នះ Arsenal ​៣-១។

ក្រុម​ហង្ស​ក្រហម​បាន​បន្ដ​ឈ្នះ​៣​ប្រកួត​ជាប់​គ្នា ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Arsenal ​បាន​ក្នុង​លទ្ធផល ​៣-១។ ​តែ​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ខ្សែ​ការពារ Van Dijk ​របស់​ក្រុម Liverpool ​ក៏​របូត​បាត់​កំណត់ត្រា​គ្មាន​អ្នក​ញាក់​ផុត​របស់​ខ្លួន​ទៅ​ហើយ​ដែរ ក្រោយ​ពី​ត្រូវ Pepe ​របស់ Arsenal ​ធ្វើ​ស៊ី​បាន​សម្រេច​ក្នុង​ប្រកួត​យប់មិញ​នេះ។

ខ្សែ​ការពារ​មាឌ​ធំ​របស់​ហុល្លង់​ខាង​លើ​កាន់​កំណត់ត្រា​នេះ​៥០​ប្រកួត​កន្លង​មក​ហើយ គ្មាន​កីឡាករ​ណា​អាច​ញាក់​គេ​ផុត​ឡើយ។ បើ​គិត​ជា​ថ្ងៃ​វិញ​គឺ​មាន​រយៈ​ពេល​៥៣៩​ថ្ងៃ​ហើយ ដែល​គ្មាន​អ្នក​អាច​ឆ្លង​គេ​ផុត​បាន​នេះ​៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ