ការពិតចេញហើយ! តារាសំនៀងផ្អែម សុខ ពិសី ក្លាយជាតំណាងសាប៊ូលុច្សថ្មីនៅកម្ពុជាផ្លូវការ​ហើយ​

  • 2019-09-12 11:29:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើម​ខែ​កញ្ញា​​កន្លង​មក​នេះ ​នៅ​ក្នុង​គេហទំព័រ​ហ្វេស​បុក​របស់​សាប៊ូ​លុច្ស​មាន Contest មួយ​ដោយ​ឲ្យ​អ្នក​ចូល​រួម​ធ្វើ​ការ​ទស្សន៍​ទាយ​ថា​អ្នក​ណា​ជា​តារា​តំណាង​ឲ្យ​សាប៊ូ​លុច្ស​ថ្មី​។ លទ្ធផល​ក៏​បាន​បង្ហាញ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​តាមរយៈ​ គេហទំព័រ​ហ្វេស​បុក​របស់​សាប៊ូ​លុច្ស ​ដដែល​ថា​តារា​ដែល​តំណាង​ឲ្យ​សាប៊ូ​លុច្ស​នោះ គឺ​ជា​កញ្ញា​សុខ ​ពិសី។ សម្រស់​របស់​កញ្ញា​សុខ​ ពិសី​ ពិត​ជា​ស្រស់​ស្អាត​ ស្បែក​សភ្លឺ​រលោង​គួរ​ឲ្យស្រលាញ់​ ហើយ​ពិត​ជា​សក្ដិសម​ធ្វើ​ជា​តារា​តំណាង​ឲ្យ​ផលិតផល​សាប៊ូលុច្ស​ពិត​ប្រាកដ​មែន។

លើស​ពី​នេះ​ទៅ​ទៀត​យើង​ក៏​បាន​ធ្វើ​ការ​សំណេះ​សំណាល​ខ្លី​ៗ​ជាមួយក​ញ្ញា សុខ ​ពិសី​ ហើយ​កញ្ញា​ពិត​ជា​មាន​ចិត្ត​សប្បាយ​រីករាយ និង​រំភើប​ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​យូនីលីវើ​កម្ពុជា​ដែល​ជា​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ។ មូលហេតុ​​មួយ​​ទៀត​ដែលធ្វើ​ឲ្យ​កញ្ញា​​រំភើប​ខ្លាំង​ ​គឺ​ថា​កញ្ញា​ក៏​ជា​អតិថិជន​របស់​ផលិតផល​សាប៊ូ​លុច្យ​នេះ តាំង​ពី​យូរ​ណាស់​មក​ហើយ​ដែរ​ មុន​នឹង​ក្លាយ​ខ្លួន​ជា​អ្នក​តំណាង​ឲ្យ​ផលិតផល​សាប៊ូ​លុច្ស ​ព្រោះ​សាប៊ូលុច្ស​ល្បីថា​ពិតជា​ល្អ ជាមួយ​​ក្លិន​ក្រអូប ផ្តល់​សំណើម​ដល់​ស្បែក​និង​ជួយ​ឲ្យ​ស្បែក​របស់​គាត់​ទន់​រលោង​។

កញ្ញា​នឹង​មាន​ស្នាដៃ​ជាច្រើន​ដែល​គ្រោង​នឹង​ផលិត​ ហើយ​ចាក់​ផ្សាយ​នា​ពេល​ខាង​មុខ​សម្រាប់​​ការងារ​ជា​តារា​តំណាង​ផលិតផល​នេះ​ផង​ដែរ​។

សូម​​កុំ​ភ្លេច​រង់​ចាំ​តាម​ដាន​ទាំងអស់​គ្នា​ណា៎ !

Sponsored

អត្ថបទពេញនិយម