Pochettino អះអាងថា Eriksen សប្បាយចិត្តនៅ Spurs
- 2019-09-12 13:40:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pochettino អះអាងថា Eriksen សប្បាយចិត្តនៅ Spurs
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Tottenham Hotspur លោក Mauricio Pochettino បាននិយាយប្រាប់សន្និសីទកាសែតថា ខ្សែបម្រើដាណឺម៉ាក Christian Eriksen សប្បាយចិត្តនឹងលេងក្នុងក្លឹបនេះណាស់។
លោកបាននិយាយថា៖ " Eriksen មិនដែលនិយាយថា គេមិនសប្បាយចិត្តនៅទីនេះទេ។ ខ្ញុំបាននិយាយកាលពីមុនប្រកួតប៉ះនឹង Arsenal រួចហើយថា គេស្ថិតក្នុងស្មារតីល្អណាស់ នេះជាមូលហេតុដែលខ្ញុំដាក់ឲ្យគេលេង ហើយខ្ញុំនឹងបន្តដាក់ឲ្យគេលេងរហូត " ។
លោកបានបន្តថា៖ " គេជាកីឡាករដ៏សំខាន់មួយរូប " ។
កាលពីពេលថ្មីៗនេះ Eriksen បានប្រាប់សារព័ត៌មានមួយចំនួនថា រូបគេហាក់មានការអន់ចិត្ត ដែលមិនបានផ្លាស់ចេញពី Spurs ទៅលេងនៅក្លឹបផ្សេង៕