Southampton គឺជាក្រុមដ៏គ្រោះថ្នាក់មួយបើរក្សាអតីតកីឡាករទាំងនេះ
- 2019-09-13 08:44:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Southampton គឺជាក្រុមដ៏គ្រោះថ្នាក់មួយបើរក្សាអតីតកីឡាករទាំងនេះ
ចន្លោះមិនឃើញ
ក្រោយ៤ប្រកួតកន្លងមក Southampton កំពុងឈរលេខ១១ក្នុងតារាងពិន្ទុ Premier League បន្ទាប់ពីឈ្នះ១, ស្មើ១ និងចាញ់២។
ទោះជាស្ថិតនៅពាក់កណ្ដាលតារាង និងត្រូវចាត់ទុកជាក្លឹបខ្លាំងមធ្យមមួយនៅអង់គ្លេសប៉ុន្តែ Southampton ត្រូវគេទទួលស្គាល់ថាជាក្រុមមានគុណភាពក្នុងការបណ្ដុះកីឡាករ ដោយសារកំពូល Super star ជាច្រើនក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្នសុទ្ធតែចេញពីក្លឹបនេះ។
ខាងក្រោមគឺជាជម្រើស១១នាក់ដំបូងរបស់អតីតកីឡាករ Southampton ដែលសព្វថ្ងៃប្រកបអាជីពជាមួយក្លឹបនានា និងកំពុងសាងព្យុះភ្លៀងនៅទ្វីបអឺរ៉ុប៖
អ្នកចាំទី៖ Forster (Celtic)
ខ្សែការពារ៖ Clyne (Liverpoo), Van Dijk (Liverpool), Alderweireld (Tottenham), Shaw (Man United)
ខ្សែបម្រើ៖ Lallana (Liverpool), Schneiderlin (Everton), Ox Chamberlain (Liverpool)
ខ្សែប្រយុទ្ធ៖ Bale (Real Madrid), Dušan Tadić (Ajax), Sadio Mane (Liverpool)៕