ឡានចិន​ផលិត​ច្រើនពេក ឥឡូវសល់​ពាក់កណ្តាលទៀត​ក្នុងស្តុក លក់អត់ចេញ

  • 2024-05-07 07:52:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧស្សាហកម្ម​យានយន្ត​ចិន មាន​សមត្ថភាព​ផលិត​រថយន្ត​ដល់ ៤០លានគ្រឿង​ហើយ​ ក្នុង​មួយឆ្នាំ ពោលគឺ​ច្រើន​ជាង​ចំនួន​​លក់ក្នុងស្រុកដល់ទៅ២ដង។

តម្រូវការ​រថយន្ត​នៅប្រទេសចិនក្នុង១ឆ្នាំ​ គឺមានប្រហែល ២២លានគ្រឿង ដូច្នេះ​ការផ្គត់ផ្គង់​រថយន្ត​ក្នុងប្រទេសនេះ គឺ​លើសតម្រូវការពាក់កណ្តាលឯណោះ។ បើទោះជាបែបនេះ ក៏ដោយ ក៏រដ្ឋាភិបាលចិន នៅតែ​បន្ត​គោលនយោបាយ​លើកទឹកចិត្តគាំទ្រ​ក្នុងឧស្សាហកម្មនេះ​បន្ថែមទៀត។

ការផលិត​រថយន្ត​ច្រើន​ហួសពីតម្រូវការបែបនេះ បាន​បង្ក​ជាឧបសគ្គ​កាន់តែខ្លាំង​សម្រាប់​ក្រុមហ៊ុន​រថយន្ត​ចំហេះក្នុង​ ដែល​ជាប្រភេទ​រថយន្ត​កំពុងថមថយប្រជាប្រិយស្រាប់​ និងក្រុមហ៊ុនរថយន្តអគ្គិសនី​ ដែល​ជាបច្ចេកវិទ្យាថ្មី ហើយក៏កំពុងប្រកួតប្រជែង​គ្នា​យ៉ាងខ្លាំងក្លាផងដែរ។

កាលពីឆ្នាំមុន មាន​ប្រេនរថយន្តនៅក្នុងប្រទេសចិន រហូតដល់ចំនួន ១២៣ឯណោះ ហើយយ៉ាងហោចណាស់ ប្រេន១ ក៏មានរថយន្តអគ្គិសនី​មួយដែរ។ ក្នុងនោះ ក្រុមហ៊ុន Zhido ដែល​ទើបតែរស់រានឡើងវិញ ក្រោយក្ស័យធន​ក្នុងឆ្នាំ​២០១៩ ក៏ចូលក្រឡុកទីផ្សារតម្លៃរថយន្ត​នឹងគេដែរ ធ្វើឱ្យ​អ្នកប្រើប្រាស់​មានជម្រើស​កាន់តែច្រើន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី