អបអរ Honda ​រក​ក្លឹប​ថ្មី​លេង​បាន​ហើយ​នៅ​ហុល្លង់

  • 2019-11-01 03:32:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា Honda ​រក​ក្លឹប​ថ្មី​លេង​បាន​ហើយ ដោយ​លោក​សម្រេច​លេង​ឱ្យ​ក្រុម Vitesse Arnhem ​របស់​ប្រទេស​ហុល្លង់។

Honda ​បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម Twitter ​របស់​ខ្លួន​ ថា​នឹង​ចាប់​ផ្ដើម​ហ្វឹកហាត់​ជាមួយ​ក្រុម​នេះ​តែ​ម្ដង។ ​លោក​ថា ​មាន​អារម្មណ៍​ដូច​កាល​ពី​១២​ឆ្នាំ​មុន គ្រា​ដែល​ខ្លួន​ចាប់​ផ្ដើម​ហ្វឹកហាត់​ដែរ។ ​អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នេះ ​ស្វែង​រក​ក្លឹប​លេង​ជា​ច្រើន​មក​ហើយ ​ក្រោយ​ពី​ចែក​ផ្លូវ​គ្នា​ជាមួយ​ក្រុម Melbourn Victory ​របស់​អូស្ត្រាលី។ ​

លោក​ធ្លាប់​ប្រកាស​ចង់​លេង​ឱ្យ Man Utd ​ដោយ​មិន​យក​ប្រាក់ ​និង​ចង់​ជួយ​ក្រុម AC Milan ​នៅ​អ៊ីតាលី​ដែរ។ ​ស្រប​ពេល​ថ្មី​ៗ​នេះ​ស្រាប់​តែ​ប្រកាស​ចូល​ហាត់​ជាមួយ​ក្រុម Vitesse ​ថែម​ទៀត។ Honda ​នៅ​មាន​ភារកិច្ច​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទៀត​នៅ​វគ្គ​ជម្រុះ​ World Cup 2022 ​ខាង​មុខ​នេះ ៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម