ខ្សែ​ការពារ​ឆ្នើម​វៀតណាម ​ជួយ​ក្រុម​នារី​បាន​មេដាយ​មាស គឺ​ខ្មែរ​ក្រោម​តើ​នេះ​

  • 2019-12-10 03:55:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចឿង​ ធី​កេវ​ (Chương​ Thị​ Kiều​) ជា​អ្នក​រួមចំណែក​ដ៏​សំខាន់​មួយ​ ដែល​នាំឲ្យ​វៀតណាម​បាន​មេដាយ​មាស​ផ្នែក​បាល់ទាត់​នារី​ ក្នុង​ព្រឹ​តិ្ត​ការណ៍​ស៊ី​ហ្គេម​លើក​ទី​ ៣០​ នេះ​ ។

បើ​យោង​តាម​ការ​ចុះផ្សាយ​ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម​ កីឡាករ​ខ្សែ​ការពារ​ ចឿង​ ធី​កេវ​ កើត​ឆ្នាំ ១៩៩៥ គឺជា​កូនខ្មែរ​ក្រោម​ មក​ពី​ស្រុក​អំពាច​វែង​ (Gò​ Quao​) ខេត្ត​ក្រមួនស​ នៃ​ដែនដី​កម្ពុជាក្រោម​ ។ តាម​គេហទំព័រ​ដដែល​ បាន​បញ្ជាក់​ថា​ នាង​ចូលចិត្ត​ និង​ស្រលាញ់​បាល់ទាត់​តាំងពី​អាយុ​ ១១​ ឆ្នាំ​មក​ម្ល៉េះ​ បូក​ផ្សំ​ នឹង​ការ​លើកទឹកចិត្ត​របស់​ឪពុក​ ដែល​ជា​អតីត​កី​ឡាករ​បាល់ទាត់​ប្រចាំ​ខេត្ត​ក្រមួនស​ផង​នោះ​ ។

មិនយូរ​ប៉ុន្មាន​ ក្តី​សុ​បិន្តក្លាយជា​កីឡាករ​បាល់ទាត់​អាជីព​ បានសម្រេច​ដូច​បំណង​ប្រាថ្នា​ នៅ​ពេល​នាង​មាន​អាយុ​ ១៥​ ឆ្នាំ​ ។ អំឡុង​ពេល​ នាង​លេង​ឲ្យ​ក្លឹប​នៃ​ក្រុមបាល់ទាត់​នារី​ ក្រុង​ហូជីមិញ​ (ក្រុង​ព្រៃនគរ​) ដោយ​មើល​ឃើញ​ពី​សមត្ថភាព​ដ៏​ជំនាញ​ និង​ទេពកោសល្យ​ខ្ពស់​ ព្រមទាំង​ការ​ខិតខំ​ព្យាយាម​ប្រឹងប្រែង​ហ្វឹក​ហាក់​ ផង​នោះ​ នៅ​ឆ្នាំ​ ២០១១​ នាង​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ទៅ​ក្នុង​ក្រុមជម្រើសជាតិ​វៀតណាម​ ចាប់​តាំងពី​ពេលនោះ​ រហូតមកដល់​បច្ចុប្បន្ន​នេះ៕

ដកស្រង់៖ Khmer Krom Man Journalist ប្រភព៖ vff

អត្ថបទ៖ ប្រុស យុទ្ធ