កូន​ប្រុស Ronaldo ដើរ​ដល់​ណា​ហើយ ក្នុង​អាជីព​បាល់ទាត់?

  • 2019-12-10 12:19:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កូន​ប្រុស​របស់​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo កុមារា Cristiano Ronaldo Jr. ទើប​តែ​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​នៅ​អ៊ីតាលី ក្រោយ​ឈុត​យុវជន​ក្រោម​អាយុ ៩ឆ្នាំ​របស់ Juventus ឈ្នះ​ពាន Cavour។

កុមារា Jr. បាន​រក​គ្រាប់​បាល់​ចំនួន ៣គ្រាប់​ក្នុង​កម្មវិធី​បាល់ទាត់​នេះ ខណៈ Juventus U9 យក​ឈ្នះ​ Chieri ក្នុង​លទ្ធផល ៣-២ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ។

នៅ​មុន​ព្រឹត្តិការណ៍​បាល់ទាត់​នេះ Jr. រក​បាន ៥៨គ្រាប់ ជាមួយ​នឹង Assist ឲ្យ​មិត្ត​រួម​ក្រុម ១៨ដង ក្នុង ២៨ប្រកួត របស់​ក្រុម U9 របស់​ក្លឹប​ Juventus។

យ៉ាងណាមិញ ឪពុក​របស់​គេ Ronaldo បាន​និយាយ​ថា កូន​របស់​ខ្លួន​នៅ​តែ​មាន​ភាព​លំបាក​រឿង​កាយសម្បទា​របស់ Jr. ដោយ​ព្រួយបារម្ភ​រឿង​លូត​កម្ពស់​មិន​ដូច​ក្មេង​ដទៃ​ទៀត​៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី