Messi គិតថា នរណាអាចជំនួស Ronaldo បាននៅ Real Madrid?
- 2019-12-17 11:19:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi គិតថា នរណាអាចជំនួស Ronaldo បាននៅ Real Madrid?
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បាននិយាយប្រាប់សារព័ត៌មានអេស្ប៉ាញនៅមុនការប្រកួត El Clasico ឈានចូលមកដល់ថា ខ្សែស្លាប Real Madrid ល្អណាស់ដែរ តែវាពិបាកណាស់ដែលជំនួសខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo។
Messi បានលើកឡើងថា៖ " Hazard មានសមត្ថភាព គុណភាព និងជំនាញច្រើនបែបយ៉ាងណាស់។ គេជាកីឡាករមួយដែលអាចធ្វើឲ្យផ្នែកការពារមានបញ្ហា ប៉ុន្តែខ្ញុំគិតថា គេខុសពី Cristiano ណាស់ ខុសច្រើនកន្លែងមែនទែន " ។
កីឡាកររូបនេះបានបន្តថា៖ " វាពិបាកណាស់ដែលរកអ្នកជំនួស Cristiano តែ Hazard ក៏រាងល្អដែរ " ។
គួរបញ្ជាក់ផងដែរថា Hazard តាំងពីចូលរួមជាមួយ Real Madrid មក ទើបតែរកបាន ១គ្រាប់ប៉ុណ្ណោះនៅក្នុងការលេង ១៣ប្រកួតគ្រប់កម្មវិធី៕