ល្បីថា Arsenal កំពុងចរចានាំចូលខ្សែការពារស្លាបបារាំងពី PSG
- 2020-01-17 13:13:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីថា Arsenal កំពុងចរចានាំចូលខ្សែការពារស្លាបបារាំងពី PSG
ចន្លោះមិនឃើញ
ក្លឹប Arsenal ត្រូវបានសារព័ត៌មានធំៗមួយចំនួនចុះផ្សាយថា កំពុងតែមានចំណាប់អារម្មណ៍លើខ្សែការពារស្លាបសញ្ជាតិបារាំង Layvin Kurzawa ពីក្លឹបយក្ស Paris Saint-Germain។
យោងតាមសារព័ត៌មាន The Guardian បានឲ្យដឹងថា Arsenal គ្រោងនឹងនាំចូលកីឡាករបារាំងរូបនេះ ដើម្បីបំពេញចន្លោះនូវតំណែងខ្សែការពារស្លាបរបស់ខ្លួន ដែលភាគច្រើនកំពុងតែរងរបួស។
បើតាមការវិភាគរបស់សារព័ត៌មានអង់គ្លេសនេះ Kurzawa អាចនឹងមានលទ្ធភាពក្នុងការផ្ទេរមកក្លឹប Arsenal ខណៈកុងត្រារបស់គេនៅ PSG នឹងផុតនៅរដូវក្ដៅ ២០២០នេះហើយ។
គួរបញ្ជាក់ផងដែរថា ខ្សែការពារស្លាបវ័យ ២៧ឆ្នាំរូបនេះបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបារាំងចំនួន ១២ដង ហើយបង្ហាញខ្លួនឲ្យ PSG ចំនួន ១០០ដង និងរកបាន ១២គ្រាប់ តាំងពីឆ្នាំ២០១៥មក៕