ឈ្នះ​ចុង​ម៉ោង​កីឡាករ Newcastle អរ​ពេក ទាត់​ទង់​ជ្រុង​តារាង ត្រូវ​ប្រដាប់​សំខាន់​របស់​អ្នក​គាំទ្រ

  • 2020-01-21 12:13:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ប្រកួត​រវាង​ក្លឹប Newcastle United និង​ក្លឹប Chelsea ខ្សែ​បម្រើ​អង់គ្លេស Issac Hayden បាន​ទម្លាយ​សំណាញ់​ទី​ក្លឹប​តោខៀវ​នៅ​ចុង​ម៉ោង​នាទី​ទី ៩០+៤។

  • Newcastle United ១-០ Chelsea

កីឡាករ​ Newcastle ជា​ច្រើន​នាំ​គ្នា​ចូល​រួម​អបអរ​ មិត្ត​រួម​ក្រុម​របស់​ខ្លួន ដែល​រក​បាន​គ្រាប់​បាល់​ចុង​ម៉ោង​ជ័យជម្នះ ពោរពេញ​ដោយ​ក្ដី​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង។ ស្រាប់​តែ​មាន​កីឡាករ​ម្នាក់​រត់​ទៅ​ទាត់​ទង់​ជ្រុង​កែង​ទីលាន​បាល់ទាត់។

ទង់​នោះ​ក៏​ខ្ទាត​ចេញ​ពី​ទីលាន ហើយ​ផ្លាត​ទៅ​កាន់​ប្រដាប់​សំខាន់​របស់​អ្នក​គាំទ្រ​ម្នាក់។ អ្នក​គាំទ្រ​ម្នាក់​នោះ​ រង​ការ​ឈឺចាប់​រក​ពាក្យ​បកស្រាយ​មិន​ចេញ ប៉ុន្តែ​បើ​តាម​បទ​សម្ភាសន៍​ជាមួយ​ Sky Sports បាន​ឲ្យ​ដឹង​ លោក​នៅ​តែ​មាន​អារម្មណ៍​អបអរ​គ្រាប់​បាល់ តែ​លោក​មាន​អារម្មណ៍​ឈឺ​ពេក៕

ខាង​ក្រោម​នេះ​ជា​វីដេអូ (ចាប់​ផ្ដើម​ពី​វិនាទី​ទី១០)៖

Credit: @Sky Sports

អត្ថបទ៖ ហ៊ីម រស្មី