Neymar មើល​ទៅ​បាន​ជួយ​ PSG ប៉ះ​នឹង​ Dourtmund នៅ​យប់​នេះ​ទេ?

  • 2020-02-18 13:11:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ Thomas Tuchel គ្រូ​បង្គោល​ក្លឹប​ Paris Siant Germain បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នា​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​ Neymar នឹង​ចូល​ប្រកួត​តទល់​នឹង​ក្លឹប​ Borussia Dortmund ក្នុង​វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ​ UEFA Champions League​។

លោក​ Tuchel បាន​និយាយ​ថា​ ៖ " Neymar នឹង​ចូល​រួម​ក្នុង​ការ​ប្រកួត​តទល់​នឹង​ក្លឹប​ Borussia Dortmund ​ "។

លោក​បាន​បន្ត​ ៖ " ច្បាស់​ណាស់​ គេ​នឹង​អាច​ជួយ​ច្រើន​ដល់​ខ្ញុំ​ ដល់ Kylian Mbappe នឹង​អ្នក​រួម​ក្រុម​ទាំង​មូល​តែ​ម្ដង​ "។

ថ្មីៗ​នេះ​ខ្សែ​ប្រយុទ្ធ Neymar ទើប​សះ​ស្បើយ​ពី​របួស​ បន្ទាប់​ពី​កីឡាករ​រូប​នេះ​​អាក​ខាន​រ​ចូល​រួម​ការ​ប្រកួត​នានា​ចំនួន​ ៥លើក៕

  • PSG នឹង​ទៅ​សួរ​សុខ​ទុក្ខ​ Dortmund នា​យប់​នេះ​វេលា​ម៉ោង​ ៣​ទៀប​ភ្លឺ​ (ម៉ោង​នៅ​កម្ពុជា​)

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី