អ្នកជំនាញបង្ហើបប្រាប់ ហេតុផល៥យ៉ាងធ្វើអោយសុខភាពផ្លូវភេទចុះខ្សោយ
- 2020-02-19 04:47:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញបង្ហើបប្រាប់ ហេតុផល៥យ៉ាងធ្វើអោយសុខភាពផ្លូវភេទចុះខ្សោយ
ចន្លោះមិនឃើញ
អ្នកជំនាញផ្នែកសុខភាពផ្លូវភេទ Aline P. Zoldbrod បង្ហាញប្រាប់ ៥ចំណុច ដែលធ្វើឲ្យសុខភាពផ្លូវភេទចុះខ្សោយ ៖
លែងមានភាពស្និទ្ធស្នាល
ក្រោយពេលរៀបការទំនួលខុសត្រូវមានច្រើនជាងមុន លុះដល់ពេលមានកូន ពេលវេលាដែលធ្លាប់តែមានអោយគ្នាក៏ត្រូវបានចែករំលែក សូម្បីតែក្តីស្រលាញ់ដែលធ្លាប់តែមានអោយគ្នាក៏ត្រូវបានយកទៅអោយកូនស្ទើរតែទាំងអស់។ នេះជាហេតុផលមួយដែលធ្វើអោយ ជីវិតគូរមានការប្រែប្រួល ហើយក៏ជាកត្តាដែលធ្វើអោយស្ថានភាពសុខភាពផ្លូវភេទចុះខ្សោយផងដែរ។
ឈ្លោះប្រកែកគ្នារាល់ថ្ងៃ
នៅក្នុងជីវិតគូរ ការឈ្លោះប្រកែកគ្នាជារឿងធម្មតាទៅហើយ ប៉ុន្តែគួរចៀសវាង កុំរាល់ថ្ងៃពេក ព្រោះវាអាចធ្វើអោយប៉ះពាល់ដល់សុខភាពផ្លូវភេទរបស់អ្នក។ អ្នកជំនាញលើកឡើងថា ឈ្លោះច្រើនប៉ុនណា គួរណាស់បង្កើតការសប្បាយអោយបានច្រើនប៉ុននឹងដែរ។
ភាពមិនចុះសម្រុងគ្នាលើបញ្ហាលុយកាក់
លុយមិនអាចទិញសុភមង្គល តែបើគ្មានលុយក៏គ្មានសុភមង្គលដែរ ចុះបើមានលុយហើយ តែនៅតែគ្មានសុភមង្គល នឹងយ៉ាងម៉េចវិញ? ការគិតពីបញ្ហាហិរញ្ញវត្ថុនៅក្នុងគ្រួសារជារឿងល្អ តែត្រូវចាំថាអ្នកមិនមែនខ្លួនមួយនោះទេ រាល់ការសម្រេចចិត្តត្រូវមានការចូលរួមពីភាគីម្ខាងទៀតទើបបាន មិនចឹងទេ ភាពតានតឹងនៃបញ្ហាលុយ នឹងចូលមកជ្រៀតជ្រែកសុខភាពផ្លូវភេទរបស់អ្នកហើយ។
ការមិនទុកចិត្តគ្នា
អ្នកណាដែលមិនធ្លាប់បានឆ្លងកាត់អតីតកាលនោះ តែសំខាន់នៅត្រង់ថា យើងកំពុងរស់នៅជាមួយនឹងបច្ចុប្បន្នកាល បើរវល់តែបណ្តែតបណ្តោយអោយអតីតកាលមកគ្របដណ្តប់បច្ចុប្បន្នកាលដ៏ស្រស់ស្អាតរបស់អ្នក តើមានកូនឯណាប្រើនឹងគេទៅ។
ការបង្ខំដំណេក
គួរតែមានការរួមសហការទើបដំណើរការបានល្អ តែបើអារម្មណ៌ពុះកញ្ជ្រោលតែម្ខាង វាមិនខុសអីពីការបង្ខំមនុស្សទៅធ្វើរឿងដែលពួកគេមិនចូលចិត្តនោះទេ នេះជាការបង្ហាញបានថា សុខភាពផ្លូវភេទរបស់អ្នកនឹងមិនមានភាពយូរអង្វែងនោះឡើយ៕