មកដឹង ច្បាប់ហាម Live វីដេអូស្រើបស្រាលតាម Facebook នៅថៃ អ្នកល្មើសអាចរងពិន័យធ្ងន់ក

  • 2020-02-21 07:05:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រី​ប៉ូលិស​ថៃ បាន​ព្រមាន​បុរស-នារី​​ទាំង​ឡាយ ឲ្យ​ឈប់ Live(ផ្សាយ​ផ្ទាល់) វីដេអូ​បែប​ស្រើប​ស្រាល កាច់​រាង បង្ហាញ​ដង​ខ្លួន​ល្វន់ល្វៃ​នៅ​លើ​បណ្ដាញ​សង្គម Facebook ត​ទៅ​ទៀត ព្រោះ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ។

(រូបតំណាង)

អ្នក​នាំ​ពាក្យ​ប៉ូលិស​ថៃ Krissana Pattanacharoen បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍ បានធ្វើសេចក្ដីថ្លែងការណ៍ថា ការ Live វីដេអូ​បែប​ស្រើបស្រាល គឺល្មើស​ទៅ​នឹង​ចំណុច​ទី១២ នៃ​បទ​ល្មើស​តាម​ប្រព័ន្ធ​កុំព្យូទ័រ ដែល​ជា​ការ​បង្ហាញ​ភាព​អាសគ្រាម​ជា​សាធារណៈ។ អ្នក​នាំ​ពាក្យ​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា បទ​ល្មើស​នេះ អាច​ជាប់​ពន្ធនាគារ​ រហូត​ដល់ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ១០ម៉ឺន​បាត(ប្រមាណ​ជិត ៣​ពាន់​ដុល្លារ)។

ប្រភព៖ Coconut   ប្រែ​សម្រួល៖ រ័ត្ន