សាហាវ​​ពេក​ហើយ! Messi ស៊ុត​៤​គ្រាប់​តែ​ឯង​ជួយ​ Barcelona ឡើង​កំពូល​តារាង

  • 2020-02-23 00:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Barcelona បាន​ឡើង​ទៅ​កំពូល​តារាង​ LaLiga ក្រោយ​បំបាក់​ Eibar ៥​ទល់​នឹង​០​ ក្នុង​នោះ​ Lionel Messi ស៊ុត​បញ្ចូល​ទី​៤​គ្រាប់​តែ​ឯង។

​ប្រធាន​ក្រុម​វ័យ​៣២​ឆ្នាំ​ស៊ុត​បញ្ចូល​ទី​ឲ្យ​ម្ចាស់​ផ្ទះ​នៅ​នាទី ១៤, ៣៧, ៤០ និង​៨៧ ខណៈ​​១គ្រាប់​ទៀត​គឺ​ជា​ថ្វី​ជើង​របស់​មិត្ត​រួម​ក្រុម​ Arthur នៅ​នាទី​៨៩។​ Messi បច្ចុប្បន្ន​កំពុង​នាំ​មុខ​គេ​ក្នុង​តារាង​ Top Scorer របស់​ LaLiga នៅ​រដូវ​កាល​នេះ​ជាមួយ​១៧​គ្រាប់​នៅ​ក្នុង​ដៃ។​

នៅ​ថ្ងៃ​ជាមួយ​គ្នា Real Madrid ឯណោះ​វិញ​បាន​លេង​ចាញ់​ Levante ០-១​ ស្របពេល​ដែល​ Barcelona បាន​យក​ឈ្នះ​ គូ​ប្រកួត​ដូច្នេះ​​ក្រុម​ការពារ​តំណែង​ជើងឯក​ចាស់​បាន​ឡើង​ទៅ​កំពូល​តារាង​ជាមួយ​នឹង​គម្លាត​ដាច់​២​ពិន្ទុ៕

ប្រភព៖ Marca   ប្រែសម្រួល៖ សៀនហួរ