តាមពិត អ្នកអវកាសអាស៊ីដំបូងគេបង្អស់ មកពីប្រទេសក្បែរខាងយើងសោះ!
- 2020-02-23 01:54:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិត អ្នកអវកាសអាស៊ីដំបូងគេបង្អស់ មកពីប្រទេសក្បែរខាងយើងសោះ!
ចន្លោះមិនឃើញ
ទាហានជើងអាកាសវៀតណាម លោក Pham Tuan ត្រូវបានជ្រើសរើសជាសមាជិកនៃអវកាសយានិកអន្តរជាតិជំនាន់ទី ៦ សម្រាប់កម្មវិធីអន្តរសកល (Interkosmos) របស់សហភាពសូវៀត កាលពីខែមេសា ឆ្នាំ១៩៧៩។
លុះនៅខែកក្កដា ឆ្នាំ១៩៨០ លោក Tuan បានបំពេញបេសកកម្ម Soyuz 37 ដោយធ្វើដំណើរចេញពីភពផែនដី ទៅកាន់ស្ថានីយអវកាសសូវៀត Salyut 6។ លោកបានចំណាយពេល ៧ថ្ងៃ ២០ម៉ោង នៅលើអវកាស ដែលធ្វើឲ្យលោកក្លាយជាអវកាសយានិកមកពីប្រទេសអាស៊ីដំបូងគេបង្អស់។
នៅក្នុងអវកាស លោកបានធ្វើពិសោធក្នុងការរំលាយលោហធាតុក្នុងស្ថានភាពទំនាញខ្សោយ ហើយបានសង្កេតប្រទេសវៀតណាមពីលើអាកាសទៀតផង។
លោកបានត្រលប់មកភពផែនដីវិញនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩៨០។ នៅពេលមកវិញ លោកត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងអធិកអធម ដោយមានការបំពាក់មេដាយជាន់ខ្ពស់ឡេនីន និងមេដាយវីរបុរសសូវៀត ដោយលោក Leonid Brezhnev មេដឹកនាំសូវៀតនៅកាលនោះ ហើយលោកក៏ទទួលយ៉ាងរាក់ទាក់ ពេលត្រលប់ទៅវៀតណាមវិញផងដែរ។
លោក Tuan មុននឹងក្លាយជាសមាជិកអវកាសយានិកសូវៀត លោកបានចូលរួមក្នុងសង្គ្រាមវៀតណាម ហើយក្រោយមកទៀតលោកបានចូលនិវត្តន៍ក្នុងឋានៈជា ឧត្ដមសេនីយ៍ត្រី៕
ប្រភព៖ Spacefact និង Globalsecurity