គ្រូ​ Napoli ប្រាប់​ពី​វិធីសាស្ត្រ​ទប់​ទល់​នឹង​ Barca នៅ​ជើង​ទី ២

  • 2020-02-26 11:34:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Gennaro Gattuso គ្រូ​បង្គោល​ក្លឹប​ Napoli បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នា​ថ្មីៗ​នេះ​ថា​ ក្លឹប​របស់​លោក​ នឹង​ទិញ​មួក​សុវត្ថិភាព​ និង​អាវ​ក្រោះដើម្បី​ទប់ទល់​នឹង​ការ​ប្រកួត​ជើង​ទី​ ២​ជា​មួយ​​ក្លឹប​ Barcelona នា​ពេល​ខាង​មុខ​នេះ​។

លោក​ Gattuso បាន​និយាយ​ថា​ ៖ " គ្មាន​អ្វី​ដែល​ក្លឹប​របស់​យើង​ ត្រូវ​ខាត​បង់​ក្នុង​ការ​ប្រកួត​ពាន​ UEFA Champions League វគ្គ ១៦​ក្រុម​ចុង​ក្រោយ​នេះ​ទេ​ " ។

គ្រូបង្គោល​រូប​នេះ​បន្ត​ថា​ ៖ " យើង​ដឹង​ថា​ ការ​ប្រកួត​ជាមួ​យ​ក្លឹប​ Barcelona ជា​ការ​លំបាក​មួយ​សម្រាប់​ក្លឹប​យើង ដូច្នេះ​ហើយ​ យើង​ត្រៀម​ទិញ​ មួក​សុវត្ថិភាព​ និង​អាវ​ក្រោះ ដើម្បី​ទប់​ទល់​នឹង​ការ​ប្រកួត​ជើង​ទី​ ២​ជា​មួយ​នឹង​ក្លឹប​នេះ​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​ប្រកួត​ជើង​ទី​ ២​រវាង​ក្លឹប​ Napoli និង​ក្លឹប​ Barcelona នឹង​ប្រព្រឹត្ត​ឡើង​នៅ​ យប់​ថ្ងៃ​ទី​ ១៨​ខែ​មីនា​ខាង​មុខ​នេះ​ បន្ទាប់​ពី​ក្លឹប​ទាំង​ពីរ​ទើប​ប្រកួត​គ្នា​ក្នុង​ថ្ងៃ​នេះ​ ដោយ​មាន​លទ្ធផល​ ១-១ ស្មើ​គ្នា​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី