អស្ចារ្យណាស់! ផ្លូវ​១ខ្សែ​នៅ​បង់ក្លាដែស ​ឈ្មោះ «វិថី​ព្រះនរោត្តម​ សីហនុ» ​សម្ពោធ​ជាផ្លូវការ​ហើយ

  • 2020-02-27 03:51:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វិថីឈ្មោះ«Park Road» ដែល​ស្ថិតនៅ​តំបន់​ការទូត Baridhara ក្នុង​ក្រុង​ដា​ក្កា ប្រទេស​បង់​ក្លា​ដែ​ស ត្រូវបាន​ប្តូរ​ទៅជា «King Norodom Sihanouk Road» ហើយ​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២០​។

សូម​ជម្រាបថា នៅ​កម្ពុជា​បាន​កំណត់​ផ្លូវ​មួយ​ខ្សែ​ក្នុង​រាជធានី​ភ្នំពេញ គឺផ្លូវលេខ ៣៣៧ ដែលបានដាក់ឈ្មោះបិតាជាតិរបស់បង់ក្លាដែសគឺ «Bangabandhu SHEIKH MUJIBUR Rahman Road» ក៏គ្រោងនឹងសម្ពោធនៅក្នុងអំឡុងខែមេសាខាងមុខនេះផងដែរ។

ការ​សម្រេច​ដាក់ឈ្មោះផ្លូវខាងលើនេះ គឺ​ធ្វើឡើង​ក្នុង​អំឡុង​ទស្សនកិច្ច​លោកនាយករដ្ឋមន្រ្តីបង់ក្លាដែស Sheikh Hasina នៅកម្ពុជា កាលពីឆ្នាំ​២០១១។

លោក Md Tajul Islam រដ្ឋមន្រ្តី​ទទួល​បន្ទុក​រដ្ឋាភិបាលក្នុងតំបន់ អភិវឌ្ឍ​ជនបទ និង​សហប្រតិបត្តិការ បាន​ថ្លែងក្នុងពិធី​សម្ពោធនេះ​ថា បង់ក្លាដែស​ និង​កម្ពុជា គឺ​មិត្តដ៏ល្អ ហើយ​ការ​សម្រេច​ចិត្ត​ប្តូរឈ្មោះ​ផ្លូវនេះ គឺ​ធ្វើឡើង​ផ្អែក​តាមការសន្យា​របស់​លោក Sheikh Hasina៕

ប្រភព៖ Dhakatribune

ប្រែសម្រួល៖ សំភី