កម្មវិធី​ធំប្រចាំ​ឆ្នាំរបស់​ប៉ុស្តិ៍៍លេខ៣ថៃ ត្រូវ​ផ្អាក​បណ្ដោះអាសន្ន​ ក្រោយ​កូរ៉ូណាគំរាមកំហែងខ្លាំង

  • 2020-02-27 06:43:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្មវិធី​ដែល​អ្នកគាំទ្រ​ទន្ទឹង​រង់ចាំ​ជាង​គេ​ប្រចាំ​ឆ្នាំគឺ ព្រឹត្តិការណ៍​សប្បុរស​ធម៌​របស់​ទូរទស្សន៍​ប៉ុស្តិ៍លេខ៣​ថៃ​ បាន​ផ្អាក​ដំណើរ​ការ​ការ​រៀបចំ​សិន​ ផ្អែក​តាម​បញ្ហា​កើត​ឡើង​ដោយសារ​មេរោគ COVID-19។

តាមពិត​ទៅ​កម្មវិធី​នេះ​ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២០ ដោយ​នឹង​មាន​ការ​សម្ដែង​ឈុត​ពិសេសៗ​របស់​តារាប្រចាំប៉ុស្តិ៍លេខ ៣​ច្រើននាក់​ ក៏ដូចជា​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់តារាទៀត​ផង។ ប៉ុន្តែ​ក៏ដោយសារ​ មេរោគកូរ៉ូណា​ផ្ទុះ​ឡើង​ខ្លាំងពេក​ដែរ​នៅ​ប្រទេស​ថៃ ជា​ហេតុ​ក្រុម​ការងារ​សម្រេច​ផ្អាក​ការ​សម្ដែង​សិន​ ជៀសវាង​មាន​បញ្ហា​ជា​យថាហេតុ និង​ក៏​ដើម្បី​រក្សា​សុវត្ថិភាព​របស់​អ្នក​ចូលរួម​ និង​តារាៗផង។

ចំពោះ​កាល​បរិច្ឆេទ្ធ​ពិត​ប្រាកដ​ថា​តើ​ កម្មវិធី​គ្រោង​នឹង​រៀប​ចំ​ពេល​ណា​នៅ​ពេល​ខាងមុខ នៅ​មិន​ទាន់​មាន​ការ​បង្ហាញ​នៅឡើយ៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី