កំហុសធំ៥លើកកើតឡើងក្នុងអាជីពអ្នកចាំទីដៃស្អិត De Gea
- 2020-03-24 08:59:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហុសធំ៥លើកកើតឡើងក្នុងអាជីពអ្នកចាំទីដៃស្អិត De Gea
ចន្លោះមិនឃើញ
David De Gea គឺជាកំពូលអ្នកចាំទីមួយរូបក្នុងពិភពបាល់ទាត់បច្ចុប្បន្ន បានបង្ហាញខ្លួនគ្មានដាច់ក្នុងជម្រើសដំបូងក្រុម Manchester United និងជម្រើសជាតិអេស្ប៉ាញ។
កីឡាករដៃស្អិត ចូលចិត្តយកជើងសង្គ្រោះបាល់រូបនេះធ្លាប់ឈ្នះស្រោមដៃមាស១សម័យកាល និងជាប់ឆ្នោតជាអ្នកចាំទីល្អបំផុតនៅលីគកំពូលអង់គ្លេសកាលពីរដូវកាល ២០១៧-១៨។ យ៉ាងណានៅ២រដូវកាលចុងក្រោយ De Gea ហាក់ធ្លាក់ដៃបន្តិចបើធៀបនឹងទម្រង់របស់គេកាលពីមុន។
ការរបូតគ្រាប់ស្រួលៗ និងការឲ្យគេបំប៉ោងសំណាញ់ទីញឹកញាប់ពេកបានធ្វើឲ្យតារាវ័យ២៩ឆ្នាំបាត់បង់តំណែងជម្រើសទីមួយនៅក្រុមជម្រើសជាតិ ដោយធ្លាក់ទៅក្នុងដៃ Kepa Arrizabalaga របស់ Chelsea។ ខាងក្រោមគឺជាកំហុសធំ៥ដែលមិនគួរកើតក្នុងអាជីពរបស់ De Gea៖
៥/ Manchester United ២-២ Arsenal | ថ្ងៃទី៨ ធ្នូ ២០១៨ ស៊ុតបញ្ចូលទីដោយ Shkodran Mustafi
៤/ Arsenal ២-០ Manchester United | ថ្ងៃទី១០ មិនា ២០១៩ ស៊ុតបញ្ចូលទីដោយ Granit Xhaka
៣/ Everton ១-១ Manchester United | ថ្ងៃទី១ មិនា ២០២០ ស៊ុតបញ្ចូលទីដោយ Calvert-Lewin
២/ ព័រទុយហ្គាល់ ៣-៣ អេស្ប៉ាញ | ថ្ងៃទី១៥ មិថុនា ២០១៨ ស៊ុតបញ្ចូលទីដោយ Cristiano Ronaldo
១/ Watford ២-០Man United | ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ស៊ុតបញ្ចូលទីដោយ Ismaïla Sarr