សត្វរមាំងសដ៏កម្រ បង្ហាញខ្លួននៅស៊ុយអែត ខណៈគេជឿថា វានាំសំណាងល្អ
- ព្រហស្បតិ៍, 27 តុលា 2016 16:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សត្វរមាំងសដ៏កម្រ បង្ហាញខ្លួននៅស៊ុយអែត ខណៈគេជឿថា វានាំសំណាងល្អ
ចន្លោះមិនឃើញ
សត្វរមាំង ពណ៌ស ដ៏កម្រ និងស្រស់ស្អាតមួយក្បាល ត្រូវបានគេប្រទះឃើញ នៅតាមផ្លូវ ក្នុងព្រៃមួយ នៅប្រទេសស៊ុយអែត។ វាត្រូវបានថត ពេលកំពុងដើរឆ្លងផ្លូវ ដោយស្រ្តីម្នាក់មានឈ្មោះថា Siv Poijo ខណៈពេលគាត់កំពុងដើរកម្សាន្ត ក្នុងក្រុង Mala ប្រទេសស៊ុយអែត។
សត្វរមាំងសដ៏កម្រ
អ្នកស្រី Poijo បាននិយាយថា «នៅក្នុងហ្វូងសត្វរមាំង មានតែរមាំងស មួយក្បាលប៉ុណ្ណោះ ហើយអ្នកមិនងាយនឹងបានឃើញវាឡើយ។ ចំពោះជនជាតិភាគតិច Sami សត្វរមាំងស គឺមានអត្ថន័យពិសេសណាស់... ខ្ញុំគិតថាពួកវាអាចនាំសំណាងល្អ និងត្រូវគេចាត់ទុកជាសត្វដ៏ស័ក្ដិសិទ្ធិ»។
គួរបញ្ជាក់ថា សត្វរមាំងស កម្រមាន ហើយថែមទាំង មិនងាយនឹងបង្ហាញខ្លួនទៀតផង ជាក់ស្ដែង ដូចជានៅក្នុងព្រៃ នៃប្រទេសហ្វាំងឡង់ ន័រវែស ស៊ុយអែត និងអង់គ្លេស ជាដើម៕
អ្នកស្រី Siv Poijo
ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ dailymail