ម្ចាស់​បទ​ “My Heart Will Go On” ក្ដុកក្ដួលខ្លាំងពេល​សម្ដែង​បទនេះ​ជាថ្មី

  • 2017-05-22 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ព្រឹត្តិការណ៍​មួយ​ដ៏​អស្ចារ្យ​ ក្នុង​កម្មវិធី​ “Billboard Awards” ដែល​ប្រារព្ធ​នៅ​ទីក្រុង​ Las Vegas កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ នៅ​ពេល​ដែល​ តារា​ចម្រៀង​ Celine Dion សម្ដែង​បទ​ចម្រៀង​ដ៏​ល្បី​រន្ទឺ​របស់​ខ្លួន​ “My Heart Will Go On”​។

ជាមួយ​រ៉ូប​ពណ៌​ស កំពូល​តារា​ស្រី​រូប​នេះ​ បាន​បង្ហើរ​សំឡេង​យ៉ាង​ស្រទន់​ក្រអួន​ក្រអៅ​ តាម​រយៈ​បទ​ចម្រៀង​ក្នុង​រឿង​ “Titanic”។ អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​ ថ្ងៃ​នោះ​ក៏​ត្រូវ​ជា​គម្រប់​ ២០​ ឆ្នាំ​ របស់​រឿង "Titanic" ក៏​ដូចជាបទ“My Heart Will Go On” ដែរ។

ស្រប​ពេល​សម្ដែង​នោះ​ តារា​ស្រី​ជើង​ចាស់​រូប​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ក្ដុកក្ដួល​តាម​ ដោយសារ​នាង​បាន​សម្រក់​ទឹកភ្នែក​ ពេញ​ដោយ​មនោសញ្ចេតនា​ជ្រាលជ្រៅ​ដែល​មាន​ក្នុង​បទ​ចម្រៀង​។

គួរ​រំលឹក​ផង​ដែរ​ថា​ "My Heart Will Go On”​និពន្ធ​ដោយ​ លោក​ Will Jennings រីឯ​សាច់រឿង​ "Titanic"វិញ​ជា​ស្នាដៃ​ដឹកនាំ​ដោយ​ លោក​ James Cameron និង​សម្ដែង​ដោយ​ Kate Winslet និង Leonardo DiCaprio៕

*ព័ត៌មានជុំវិញតារាអន្តរជាតិ

*ព័ត៌មានតារាហូលីវូដ

*លទ្ធផល​ជ័យលាភីទទួលពាន​រង្វាន់ BBMA

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ យី សុធារី