Murray អាចត្រូវវះកាត់ត្រគាកក្រោយរបួសរើឡើង
- 2018-01-03 06:21:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Murray អាចត្រូវវះកាត់ត្រគាកក្រោយរបួសរើឡើង
ចន្លោះមិនឃើញ
Andy Murray កំពុងពិចារណាទទួលយកការវះកាត់ក្រោយរបួសត្រគាករើឡើងម្ដងទៀតធ្វើឲ្យរូបគេបង្ខំចិត្តដកខ្លួនចេញពីកម្មវិធី Brisbane International របស់អូស្ត្រាលី។
អ្នកវាយកូនបាល់វ័យ៣០ឆ្នាំធ្លាក់ចំណាត់ថ្នាក់មក១៦ពិភពលោក បន្ទាប់ពីខកខានកាន់ដងរ៉ាកែតប្រកួតតាំងពីខែកក្កដា។ ពេលវិលមកទីលានលើកនេះទៀតសោតរបួស Murray ក៏រើឡើងសារជាថ្មីដែលអាចឈានទៅជម្រើសចុងក្រោយគឺជ្រើសយកការវះកាត់។
ការប្រកួត Australian Open នៅទីក្រុង Melbourne នឹងចាប់ផ្ដើមថ្ងៃទី១៥មករា ហើយកីឡាករសញ្ជាតិស្កុតឡែនរូបនេះនឹងសម្រេចចិត្តថាគួរ នៅអូស្ត្រាលី ឬហោះទៅប្រទេសកំណើតវិញដើម្បីវះកាត់។ Murray បានធ្លាក់ចេញពីកម្មវិធីកម្ដៅសាច់ដុំ Brisbane ត្រឹមវគ្គ១៦ក្រុមដោយសាររបួសមិនអាចបន្តទៀតបាន៕