Federer ថា​វ័យ​ចាស់​គឺ​ជា​ឧបសគ្គ​​ក្នុង​ការ​ឈ្នះ​ Australian Open

  • 2018-01-15 06:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Roger Federer សារ​ភាព​ថា​វ័យ​ចំណាស់​គឺ​ជា​សម្ពាធ​ដែល​ធ្វើ​ឲ្យ​រូប​គេ​ពិបាក​នឹង​ឈ្នះ​ Australian Open ក្នុង​ឆ្នាំ​២០១៨​នេះ។

Federer

អ្នក​វាយ​កូន​បាល់​សញ្ជាតិ​ស្វីស​គឺ​ជា​ជើង​ឯក​​ចាស់​ Australian Open កាល​ពី​ថ្ងៃ​២០១៧ ក្រោយ​យក​ឈ្នះ​ Rafael Nadal នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​លើ​វិញ្ញាសា​វាយ​ទោល​បុរស​។ យ៉ាង​ណា​ Federer ហាក់​សង្ឃឹម​តិច​សម្រាប់​ឆ្នាំ​នេះ​ក្រោយ​ខ្លួន​ឈាន​ចូល​ដល់​វ័យ​ ៣៦​ឆ្នាំ។

"ខ្ញុំ​គិត​ថា​អាយុ​៣៦​ឆ្នាំ​មិន​គួរ​ជា​បេក្ខភាព​អាច​ឈ្នះ​ពាន​បានទេ។ ខ្ញុំ​គិត​ថា​កីឡាករ​ល្អ​ៗ​ផ្សេង​ទៀត​ដូចជា Rafa ឬ​ Novak និង​អ្នក​ផ្សេង​ទៀត​អាច​មាន​ភាគ​រយ​ខ្ពស់់​សម្រាប់​ការ​ឈ្នះ​ Australian Open"។ អ្នក​វាយ​កូន​បាល់​កាន់​ចំណាត់ថ្នាក់​លេខ​២​ពិភពលោក​និយាយ​ដូច្នេះ។

Federer ​ឈ្នះ​ Grand Slam ១៩​ដង​ក្នុង​អាជីព​វាយ​កូន​បាល់​ប្រមាណ​​ជាង​២០​ឆ្នាំ​​ ក្នុង​នោះ​ធ្លាប់​​ឈ្នះ​ Australian Open ចំនួន​៥​ដង៕

ប្រភព៖ ABC News   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទថ្មី