Valverde ​ប្រាប់​​ប្រកួត​​ ខ្លួន​​ពេញ​ចិត្ត​បំផុត​តាំងពី​មក​ Barca តែ​មិនមែន​កាល​ប៉ះ Real

  • 2018-01-17 04:05:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ernesto Valverde បាន​ឆ្លើយ​តប​នឹង​អ្នក​សារព័ត៌មាន​ពី​ប្រកួត​​ដែល​លោក​ពេញ​ចិត្ត​បំផុត​ចាប់​តាំង​ពី​​ដឹកនាំ​ Barcelona។

Valverde

អ្នក​ចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​ដឹកនាំ​ក្រុម​យក្ស​កាតាឡាន់​យ៉ាង​ល្អ​បំផុត​ក្នុង​នោះ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅ​ឡើយ​ទេ​ទាំង​នៅ​ Champions League និង​ La Liga រដូវ​កាល​នេះ។​ ទោះ​ជា​ឆ្លង​កាត់​ជ័យ​ជម្នះ​ច្រើន​ប្រកួត​តែ​ Valverde ពិបាក​នឹង​សម្រេច​ថា​ប្រកួត​មួយ​ណា​ដែល​លោក​គិត​ថា​ល្អ​ជាង​គេ​ និង​មិន​អាច​បំភ្លេច​បាន។

យ៉ាង​ណា​បុរស​វ័យ​​៥៣​ឆ្នាំ​បាន​រើស​យក​ការ​វាយ​បក​ទល់​ Real Sociedad ពី​ត្រូវ​គូ​ប្រកួត​នាំ​មុខ​ ២-០ មក​ឈ្នះ​២-៤ ថា​ជា​ប្រកួត​​ល្អ​ជាង​គេ​ ដោយ​លោក​មិន​បាន​នឹក​ដល់​ជ័យ​ជម្នះ​ ៣-០ នៅ​ El Clasico ទល់​នឹង​ Real Mardrid ទេ។

“គ្មាន​ប្រកួត​ណា​ពិសេស​ដាច់​គេ​ទេ​សម្រាប់​ខ្ញុំ​គិត​មក​ទល់​ពេល​នេះ​ ព្រោះ​គ្រប់​ប្រកួត​សុទ្ធ​តែ​សំខាន់​ដូចគ្នា។ បើ​ឲ្យ​រើស​ ខ្ញុំ​រើស​យក​ប្រកួត​ទល់​ Sociedad ព្រោះ​យើង​ត្រូវ​គូ​ប្រជែង​នាំ​មុខ​២-០ ហើយ​វា​ជា​ប្រកួត​ក្រៅ​ដី។ ប្រកួត​ទល់​នឹង​ Juventus ក៏​ល្អ​ដែរ​សម្រាប់​ខ្ញុំ...”។ Valverde និយាយ​ដូច្នេះ៕

ប្រភព៖ Sport English   ប្រែសម្រួល៖ វីរ័ត្ន