Walcott ទៅ​ដល់​ Everton ពិនិត្យ​សុខភាព​ត្រៀម​ផ្ទេរ​ជា​ផ្លូវ​ការ

  • 2018-01-17 06:53:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Theo Walcott បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ Everton ដើម្បី​ពិនិត្យ​សុខភាព​មុន​ការ​ផ្ទេរ​ជា​ផ្លូវ​ការ​ពី Arsenal ដែល​មាន​តម្លៃ​ ២០​លាន​ផោន។​

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​គឺ​ជា​កីឡាករ​ចុង​ក្រោយ​ដែល​លេង​នៅ​ Arsenal យូរ​ជាង​គេ​ ប៉ុន្តែ​យ៉ាង​ណា​ Walcott សម្រេច​ទៅ​ចូល​រួម​ជាមួយ​ក្រុម​លោក​ Sam Allardyce ដើម្បី​ដំណែង​ជម្រើស​ដំបូង​ជាប់​លាប់។​

រូបភាព​​ប្រមាញ់​បាន​ពី​អ្នក​សារព័ត៌មាន​បាន​បង្ហាញ​ពី​សកម្មភាព​កីឡាករ​ស្លាប​ល្បឿន​លឿន​ចាកចេញ​ពី​ទីលាន​ហ្វឹកហាត់​ Finch Farm របស់​ក្លឹប​រហស្សនាម​ថា​ស្ករ​តាំងម៉ែ​កាល​ពី​ម្សិលមិញ។

Walcott មិន​ទាន់​លេង​ជម្រើស​ដំបូង​បាន​ម្ដង​នៅ​ឡើយ​ទេ​សម្រាប់​រដូវ​កាល​នេះ​ ហើយ​ប្រកួត​ចុង​ក្រោយ​របស់​គេ​ជាមួយ​ក្លឹប​ Arsenal ត្រូវ​លោក​ Wenger ប្ដូរ​ចូល​ក្នុង​ជំនួប​ចាញ់​ Bournemouth ២​ ទល់​នឹង​១​កាល​ពី​ថ្ងៃ​អាទិត្យ៕

ប្រភព៖ Sky Sports   អត្ថបទ៖ វិរ័ត្ន