Federer ប្រើ​ពេល​៥​សិត​ដើម្បី​ផ្ដួល Cilic លើក​ពាន​ Australian Open

  • 2018-01-29 02:22:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Roger Federer បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​​ Australian Open លើក​ទី​៦ ​ក្នុង​អាជីព​​ក្រោយ​យក​ឈ្នះ​ Marin Cilic កាល​ពី​ម្សិល​មិញ។

Federer

អ្នក​វាយ​កូន​បាល់​សញ្ជាតិ​ស្វីស​បាន​ប្រើ​ពេល​រហូត​៥​សិត​ពេញ​ដើម្បី​ផ្ដួល​ Cilic ដោយ​លទ្ធផល ៦-២, ៦-៧, ៦-៣, ៣-៦, ៦-១ នៅ​លើ​ទឹកដី​ប្រទេស​អូស្ត្រាលី។​ Federer ​បាន​លើក​ពាន​ទាំង​សម្រក់​ទឹក​ភ្នែក​ក្រោយ​រូប​គេ​ក្លាយ​ជា​កីឡាករ​ដំបូង​ដែល​អាច​ឈ្នះ​ពាន Grand Slam (ពាន​ធំៗ​ក្នុង​ពិភព​កីឡា​តេន្នីស)​ លើក​ទី​២០​។

កីឡាករ​វ័យ​៣៦​ឆ្នាំ​ធ្លាប់​បង្ហាញ​ជំនឿ​ចិត្ត​តិចតួច​សម្រាប់​ឱកាស​ឈ្នះ​ពាន​កាល​ពី​ដើម​កម្មវិធី​ដោយ​សារ​ខ្លួន​មាន​វ័យ​ចំណាស់​ ហើយ​ណាមួយ​កីឡាករ​ក្មេងៗ​ជំនាន់​ក្រោយ​មាន​សមត្ថភាព​ខ្ពស់​ តែ​យ៉ាង​ណា​ចុង​បញ្ចប់​រូប​គេ​នៅ​តែ​អាច​លើក​ពាន​។

ចំពោះ​វិញ្ញាសា​វាយ​កូន​បាល់​ផ្នែក​នាទី​វិញ​ជើង​ឯក​បាន​ទៅ​លើ​កីឡាការិនី​​ដាណឺម៉ាក Caroline Wozniacki។ វាយ​គូ​ផ្នែក​បុរស​បាន​ទៅ​លើ​កីឡាករ​ Marach (អូទ្រីស) និង​ Pavić (ក្រូអាត) វាយ​គូ​ផ្នែក​នារី​បាន​ទៅ​លើ​កីឡាការិនី Tímea Babos (ហុងគ្រី) និង​ Mladenovic (បារាំង) និង​វាយ​ចម្រុះ​បុរស​នារី បាន​ទៅ​លើ​កីឡាការិនី Dabrowski (កាណាដា) និង​ កីឡាករ Pavić (ក្រូអាត)៕

Caroline (វាយទោលនារី)
Marach និង​ Pavić (វាយគូបុរស)
Mladenovic និង Babos (វាយគូនារី)
កីឡាការិនី Dabrowski និង​ កីឡាករ Pavić (វាយចម្រុះ)

ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទថ្មី