Google ឲ្យ iPhone X ឥតគិតថ្លៃ កំពុងល្បីពេញអ៊ីនធឺណិត
- 2018-01-30 09:50:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Google ឲ្យ iPhone X ឥតគិតថ្លៃ កំពុងល្បីពេញអ៊ីនធឺណិត
ចន្លោះមិនឃើញ
ប្រសិនបើអ្នកកំពុងប្រើប្រាស់អ៊ីនធឺណិតលើ Browser សុខៗ ហើយលោតសារមួយភ្ជាប់រូបតំណាង Google ដោយបញ្ជាក់ថាអ្នកបានឈ្នះ iPhone X មួយគ្រឿងឥតគិតថ្លៃ យល់ល្អត្រូវបដិសេធដាច់ខាតក្នុងការចូលរួម។
ផ្អែកតាមប្រភពក្រៅស្រុកបង្ហើបប្រាប់ថាវិធីបោកប្រាស់មួយនេះ គឺជាមធ្យោបាយរបស់ជនខិលខូចក្នុងការស្វែងរកអ្នកបំពេញ **Survey** ហើយពុំមានជាប់ទាក់ទងឬជាដៃគូសហការរវាងក្រុមហ៊ុនអាមេរិក Google នោះទេ។ ជាទូទៅនៅពេលដែលអ្នកចុចតាមអ្វីដែលវាណែនាំ ភ្លាមៗនឹងរត់ស្វ័យប្រវត្តិទៅកាន់ទំព័រមួយផ្សេងទៀត ដើម្បីបញ្ឆោតឲ្យអ្នកទិញផលិតផលឬប្រើប្រាស់សេវាកម្មនៃក្រុមខិលខូច។
សរុបជារួមអ្នកនឹងពុំទទួលបានផលប្រយោជន៍អ្វីទាំងអស់ពីការអនុវត្តតាមលំនាំរបស់ពួកគេ ទៀតសោតអ្នកទទួលកម្រៃពិតប្រាកដ គឺជាអ្នកបង្កើតល្បិចកលមួយនេះ។ យ៉ាងណាមិញតាមការសង្កេតមួយភាគធំ បញ្ហាឆបោកដូចបានរៀបរាប់ខាងលើ ភាគច្រើនកើតតែអ្នកប្រើកម្មវិធីអ៊ីនធឺណិត Chrome ឬ Baidu ខណៈ Firefox ហាក់មិនទាន់ឃើញកើតមាននៅឡើយ។
ប្រភព: https://www.onlinethreatalerts.com/article/2018/1/21/beware-of-google-free-apple-iphone-x-visitor-browser-opinion-survey-scam/
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
ឆ្លងកាត់ច្រើនតង់ App "កក់តារាងបាល់ទាត់" ជាជយលាភីកម្មវិធី Smart Start
Galaxy S9/S9+ អាចនឹងប្រើបច្ចេកវិទ្យាស្រដៀង Face ID លើ iPhone X