លីគ​បាល់​បោះ​កម្ពុជា​ នឹង​ត្រូវ​ផ្អាក​បណ្ដោះអាសន្ន​នៅ​ឆ្នាំ​នេះ

  • 2018-02-01 03:06:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​លីគ​បាល់បោះ​នៅ​កម្ពុជា ​នឹង​ត្រូវ​ផ្អាក​បណ្ដោះ​អាសន្ន​សិន ​ដោយ​សារ​តែ​មិន​មាន​អ្នក​ឧបត្ថម្ភ។

រូបតំណាង

បើ​តាម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ឆ្នាំ​នេះ​មិន​ដំណើរ​ការ​លីគ​បាល់​បោះ​ទេ ប៉ុន្តែ​នឹង​មាន​រៀប​ចំ​ការ​ប្រកួត​មួយ​ដែល​មាន​៦​ក្រុម​ចូលរួម ​ចាប់​ពី​ថ្ងៃ​ទី​២៥​ខែ​កុម្ភៈ​ដល់​ថ្ងៃ​ទី​២៨​ខែ​មីនា​ឆ្នាំ​២០១៨។ ដោយ​ក្រុម​ទាំង​៦​នោះ​រួម​មាន​ Cambodian Community (CCC), Filipino Community (Mannygram), Filipino Community 2 (Warriors) Chinese Community (MSGM), Western Community (Smart Dragons) និង Mixed Community (Extra Joss)។ ក្រុម​នីមួយៗ​​នឹង​លេង​ ២ ​ប្រកួត​ក្នុង​ ១​ សប្ដាហ៍​ ​ទៅ​តាម​តម្រូវ​ការ​នៃ​កម្មវិធី​ប្រកួត។

រដូវ​កាល​មុន​ៗ ​លីគ​បាល់​បោះ​កម្ពុជា (CBF) ​តែង​តែ​មាន​ការ​ជួយ​ជ្រោមជ្រែង​ច្រើន​ពី​ខាង​ដៃ​គូ​ឧបត្ថម្ភ ​ហើយ​ការ​ប្រកួត​មាន​ជា​ទៀងទាត់ ប៉ុន្តែ​ដោយសារ​តែ​ឆ្នាំ​នេះ​មិន​មាន​ដៃ​គូ​ផ្សព្វផ្សាយ​ទើប​ផ្អាក​សិន​ទៅ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម