អាពាហ៍ពិពាហ៍ Song Joong KI និង Song Hye Kyo ដល់ថ្ងៃទី១០០បាត់!
- 2018-02-08 14:13:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាពាហ៍ពិពាហ៍ Song Joong KI និង Song Hye Kyo ដល់ថ្ងៃទី១០០បាត់!
ចន្លោះមិនឃើញ
តារាឯកកូរ៉េ Song Joong Ki ប្រារព្ធខួបអាពាហ៍ពិពាហ៍១០០ថ្ងៃជាមួយភរិយា Song Hye Kyo នៅលើ Instagram របស់លោក មើលទៅផ្អែមណាស់។
នៅថ្ងៃទី៨ ខែកុម្ភៈនេះ តារាកូរ៉េដ៏ល្បីលោក Song Joong Ki បានបង្ហាញរូបថតកាន់ដៃភរិយាយ៉ាងSweet (រូបខាងលើ) ដោយអមនឹងពាក្យមួយឃ្លាថា “#100ថ្ងៃ”។ ទោះបីជាសារនេះ គឺធម្មតាៗក៏ពិតមែន តែវាបង្ហាញយ៉ាងច្បាស់ថាគូស្នេហ៍នេះពិតជារីករាយនឹងជីវិតរៀបការថ្មីថ្មោងនេះណាស់។
ជាមួយគ្នានេះដែរ មានអ្នកគាំទ្រជាច្រើនតបនឹងសារនេះថា “សូមឲ្យមានសេចក្ដីសុខ” “សូមអបអរសាទរ” និង“ចូលរួមអបអរសាទរជាមួយអ្នកទាំងពីរផង “លោក និងលោកស្រីSong” ជាដើម ។
គួរបញ្ជាក់ផងដែរថា លោក Song Joong Ki និងអ្នកនាង Song Hye Kyo បានរួមចំណងអាពាហ៍ពិពាហ៍ នៅខែតុលា ឆ្នាំ២០១៧ឆ្នាំមុន៕