ឡាន​ Tesla កំពុងហោះ​ក្នុង​អាកាស​ មាន​បង្កប់​សារ​មួយ​ផ្ញើ​ដល់​មនុស្ស​ភព​ក្រៅ

  • 2018-02-09 02:02:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ក្រុមហ៊ុន​ SpaceX បាន​ធ្វើ​ឲ្យ​កក្រើក​ពិភពលោក​ ដោយ​បាន​បាញ់​សាក​ល្បង​​រ៉ុកកែត​ខ្នាត​ធំ​ Falcon Heavy ​ទៅ​កាន់​លំហអាកាស​ ដែល​ក្នុង​នោះ​មាន​ផ្ទុក​នូវ​រថយន្ត​ Tesla Roadster របស់​លោក​ Elon Musk ផ្ទាល់។

នៅ​លើ​រថយន្ត​​ដែល​កំពុង​ហោះ​ហើរ​ក្នុង​លំហអាកាស​នា​ពេល​នេះ​ មាន​​បង្កប់​នូវ​សារ​ខ្លី​មួយ​ដែល​លោក​ Elon Musk បាន​បង្ហាញ​វា​តាម​រយៈ​គណនី​ Instagram របស់​ខ្លួន។ សារ​​ខ្លី​នោះ​បាន​ព្រីន​ជាប់​នឹង​សៀគ្វី​របស់​រថយន្ត​អគ្គិសនី​ ដែល​វា​មាន​អត្ថន័យ​ថា ៖ "ផលិត​លើ​ផែន​ដី​ ដោយ​ស្នាដៃ​មនុស្ស​លោក”។

គួរ​ដឹង​ថា​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ ដែល​សារ​​ត្រូវ​បាន​ផ្ញើ​ពី​ផែន​ដី​ទៅ​ក្នុង​លំហអាកាស​ ប៉ុន្តែ​វា​ជា​លើក​ដំបូង​បំផុត​ដែល​​មាន​​រថយន្ត​កំពុង​ហោះ​ក្នុង​អាកាស​ជា​មួយ​នឹង​​អ្នក​បើកបរ​ដែល​ជាមនុស្ស​ម៉ាន់នឺកាំង​៕

ប្រភព៖ IFLScience   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម