Federer ឈរលេខ១ពិភពលោកក្នុងតារាងវាយកូនបាល់វិញក្នុងវ័យ៣៦ឆ្នាំ
- 2018-02-17 00:54:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Federer ឈរលេខ១ពិភពលោកក្នុងតារាងវាយកូនបាល់វិញក្នុងវ័យ៣៦ឆ្នាំ
ចន្លោះមិនឃើញ
Roger Federer បានឡើងទៅឈរចំណាត់ថ្នាក់លេខ១ ក្នុងតារាងវាយកូនបាល់ពិភពលោក ATP Ranking វិញបន្ទាប់ពីលើកពានធំៗមួយរយ:ក្រោយនេះ។
ចំណាត់ថ្នាក់ខាងលើកាន់កាប់ពីមុនដោយគូប្រជែងយូរឆ្នាំសញ្ជាតិអេស្ប៉ាញ Rafael Nadal។ ជោយជ័យនេះបានធ្វើឲ្យ Federer វ័យ៣៦ឆ្នាំក្លាយជាកីឡាករវាយកូនបាល់ចាស់ជាងគេដែលកាន់ចំណាត់ថ្នាក់លេខ១។
អ្នកវាយកូនបាល់សញ្ជាតិស្វីសក្លាយជាកីឡាករលេខ១ពិភពលោក លើកដំបូងក្នុងអាជីពកាលពី ខែ កុម្ភ: ឆ្នាំ២០០៤ តែបានខ្ទាតចេញវិញតាំងពីឆ្នាំ២០១២មក និងធ្លាប់ឡើងរហូតលេខ១៧ពិភពលោក កាលពីខែមករា ឆ្នាំ២០១៧។ យ៉ាងណាការវិលមកកាន់ទីកំពូលវិញលើកនេះ Federer ថាវាគឺជាក្ដីស្រមៃក្លាយជាការពិត៕