៦ ចំណុច​ងាយ​ៗ អាច​ជួយ​អ្នក​ឈប់​មាន​ទម្លាប់ "ចាំ​ស្អែក​ ចាំ​ធ្វើ"

  • 2018-02-21 23:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្លាប់ "ចាំ​ស្អែក​ចាំ​ធ្វើ" ឬ “Procrastination” គឺ​ជា​ទម្លាប់​មួយ​ដែល​មិន​ល្អ​ឡើយ​សម្រាប់​ការ​ប្រកប​ការងារ ឬ​ការ​រៀន​សូត្រ​របស់​លោក​អ្នក ព្រោះ​ការ​ពន្យារ​ពេល​បំពេញ​កិច្ចការ​ងារ​ម្ដង​ហើយ​ម្ដង​ទៀត​បណ្ដាល​ឲ្យ​ប្រសិទ្ធភាព​ការងារ​របស់​អ្នក​ធ្លាក់​ចុះ។

តិកនិក ៦ ខាង​ក្រោម​ណែនាំ​ដោយ​​អ្នក​ជំនាញ​ចិត្ត​វិទ្យា​លោក Denis Waitley ដែល​អាច​ជួយ​លោក​អ្នក​ឲ្យ​បញ្ចប់​ទម្លាប់ "ចាំ​ស្អែក​ ចាំ​ធ្វើ"៖

១.សរសេរ​ពី​កិច្ច​ការ​ ឬ​សកម្មភាព​ណា​មួយ​ដែល​លោក​អ្នក​ចង់​សម្រេច។

២.មើល​ទៅ​លើ​ក្រដាស​ដែល​អ្នក​ទើប​សរសេរ​រួច​ បន្ទាប់​មក​ចាប់​ផ្ដើម​ធ្វើ​កិច្ចការ​ទី​មួយ នៅ​ក្នុង​ក្រដាស​ហ្នឹង។

៣.កំណត់​ពី​រយៈ​ពេល​សម្រាប់​ការ​បំពេញ​កិច្ចការ​ ឬ​សកម្មភាព​នីមួយៗ។ សូម​កំណត់​រយៈ​ពេល​ឲ្យ​មាន​លក្ខណៈ​ប្រាកដនិយម (កំណត់​រយៈ​ពេល​ឲ្យ​សមស្រប​ទោ​នឹង​​ទំហំ​ការងារ)។

៤.ការ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​បំពេញ​ការ​ងារ​ឲ្យ​បាន​សម្រេច។

៥.បើ​សិន​ការ​ងារ​នោះ​ជា​ការងារ​ក្រុម អ្នក​គួរ​តែ​និយាយ​ជាមួយ​ដៃ​គូ​អ្នក​ភ្លាម។ ទម្លាប់ "ចាំ​ស្អែក​ចាំ​ធ្វើ” ច្រើន​កើត​ឡើង ដោយ​សារ​ម្ខាង​ៗ សុទ្ធ​តែ​គិត​ថា ដៃ​គូ​ខ្លួន​ចង់​ពន្យារ​ពេល​ក្នុង​ការ​សម្រេច​ការងារ។ ដូច្នេះ​គួរ​តែ​និយាយ​ឲ្យ​ច្បាស់​ជាមួយ​ដៃ​គូ​អ្នក ហើយ​ចាប់​ធ្វើ​សកម្មភាព​បំពេញ​ការងារ។

៦.សួរ​ខ្លួន​ឯង ថា​ តើ​នឹង​មាន​រឿង​អាក្រក់​ជូរចត់​អ្វី​ កើត​ឡើង បើ​នៅ​តែ​បន្ត​ពន្យារ​ពេល​ក្នុង​ការ​បំពេញ​ការងារ៕

ប្រភព៖ success   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី