តារា​តេន្នីស​ Federer ផ្ដួល​ Ronaldo ក្លាយ​ជា​អត្តពលិក​ឆ្នើម​ពិភពលោក​​ឆ្នាំ​២០១៧​

  • 2018-02-28 00:40:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ឯក​វាយ​កូន​បាល់​ Grand Slam ២០​សម័យ​កាល​ Roger Federer បាន​ឈ្នះ​ពាន​អត្តពលិក​ឆ្នើម​ ឬ​ Laureus World Sportsman ឆ្នាំ​២០១៧។​

Federer

កីឡាករ​សញ្ជាតិ​ស្វីស​បាន​ធ្វើ​ព្យុះ​ភ្លៀង​ខ្លាំង​កាល​ពី​ឆ្នាំ​ទៅ​ ដោយ​លើក​ពាន​ធំ​២​ គឺ​ Australian Open និង​ Wimbledon ក្រោយ​ខកខាន​ឈ្នះ​ប្រមាណ​៧​ឆ្នាំ​ជាប់​គ្នា។​

Federer បាន​ផ្ដួល​បេក្ខភាព​ខ្លាំង​ៗ​ជា​ច្រើន​​មក​ពី​កីឡា​ផ្សេង​ៗ​ដើម្បី​ឈ្នះ​ពាន​មាន​ដូចជា Cristiano Ronaldo (បាល់ទាត់)​ Mo Farah (រត់​ប្រណាំង​) Chris Froome (ប្រណាំង​កង់​) Lewis Hamilton (ប្រណាំង​រថយន្ត​ F1) និង​​គូ​ប្រជែង​ចាស់​វស្សា​ Rafael Nadal (វាយ​កូន​បាល់​)។ ដោយ​ឡែក​អត្តពលិក​ឆ្នើម​ផ្នែក​នារី​វិញ​បាន​ទៅ​លើ​កីឡាការិនី​វាយ​កូន​បាល់​ Serena Williams៕

កីឡាករដែលធ្លាប់ឈ្នះកាលពីឆ្នាំមុនៗ

ប្រភព៖ Sky Sports   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទថ្មី