Vettel ​ប្រាប់​ពី​កីឡាករ​ដែល​ខ្លួន​គិត​ថា​អាច​ឈ្នះ​ជើង​ឯក​ F1 ពិភពលោក​​

  • 2018-03-02 09:21:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sebastian Vettel បាន​និយាយ​ថា​ Lewis Hamilton មក​ពី​ក្រុម​ Mercedes គឺ​ជា​បេក្ខភាព​ឈាន​មុខ​គេ​ក្នុង​ការ​ឈ្នះ​ជើង​ឯក​ Formula 1 ពិភពលោក​ឆ្នាំ​២០១៨​។

Vettel

អ្នក​ប្រណាំង​រថយន្ត​វ័យ​៣០​គឺ​ជា​ជើង​ឯក​រង​កាល​ពី​រដូវ​កាល​មុន​ក្រោយ​ទទួល​ពិន្ទុ​សរុប​៣១៧​ពី​ការ​ប្រណាំង​ ២០​ទីលាន​ ចាញ់​ Hamilton ជា​ជើង​ឯក​ចាស់​ដែល​បាន​ពិន្ទុ​សរុប​ ៣៦២។ យ៉ាង​ណា​ Vettel គិត​ថា​គូ​ប្រជែង​របស់​ខ្លួន​មក​ពី​អង់គ្លេស​រូប​នេះ​​នៅ​តែ​ជា​អ្នក​ឈ្នះ​ World Championship​ សម្រាប់​ឆ្នាំ​២០១៨។

“ខ្ញុំ​គិត​ថា Mercedes មាន​ភាគរយ​ខ្ពស់​សម្រាប់​ឆ្នាំ​ ២០១៨​​ ដូច្នេះ​បើ​សិន​ជា​អាច​ប្រកៀកប្រកិត​ពិន្ទុ​ជាមួយ​ពួកគេ​គឺ​ជា​រឿង​ប្រសើរ​សម្រាប់​យើង។ យ៉ាង​ណា​វា​ហាក់​លឿន​ពេក​ដែល​និយាយ​ពី​នរណា​នឹង​ឈ្នះ​ជើង​ឯក​ព្រោះ​លទ្ធផល​នឹង​ដឹង​នៅ​ខែ​វិច្ឆិកា​ឯណោះ"។ កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​និយាយ​ដូច្នេះ។

Vettel ធ្លាប់​ឈ្នះ​ជើង​ឯក​ពិភពលោក​៤​លើក​ជាប់​គ្នា​ហើយ​លើក​ចុង​ក្រោយ​គឺ​ឈ្នះ​ក្នុង​ឆ្នាំ​២០១៣ គ្រា​បើក​បរ​ឲ្យ​ក្រុម​ Red Bull ប៉ុន្តែ​ក្រុម​ Ferrari ដែល​រូប​គេ​កំពុង​បើកបរ​ឲ្យ​សព្វ​ថ្ងៃ​ខកខាន​ឈ្នះ​ពាន​យូរ​ណាស់​មក​ហើយ​ពោល​គឺ​តាំង​ពី​ឆ្នាំ​២០០៨​មក៕

Hamilton

ប្រភព៖ Metro   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទថ្មី