ពេលជ្រាបពីតម្លៃខ្លួនពិតរបស់តួអង្គរឿង "Black Panther" បានដឹងថាកប់ប៉ុណ្ណា!
- 2018-03-06 02:41:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលជ្រាបពីតម្លៃខ្លួនពិតរបស់តួអង្គរឿង "Black Panther" បានដឹងថាកប់ប៉ុណ្ណា!
ចន្លោះមិនឃើញ
ប្រិយមិត្តធ្លាប់បានដឹងរួចមកហើយថា "Black Panther” គឺជាខ្សែភាពយន្តថ្មីមួយរបស់ផលិតកម្ម Marvel ដែលចាក់បញ្ចាំងកាលពីពាក់កណ្ដាលខែកុម្ភៈ។ អ្វីដែលកាន់តែពិសេសនោះគឺថា ខ្សែភាពយន្តមួយនេះបានបំបែកឯកត្តកម្មជាច្រើនសន្ធឹកសន្ធាប់ និងនៅតែស្ថិតលើកំពូលតារាងខ្សែភាពយន្តល្បី។
ក្នុងភាពយន្តនេះដែរ តួអង្គនីមួយៗពិតជាមានទេពកោសល្យខ្ពស់ក្នុងការសម្ដែង ធ្វើឲ្យអ្នកទស្សនាមិនសរសើរមិនបាន។ ជាមួយនឹងភាពល្បីល្បាញបែបនេះ តម្លៃខ្លួនរបស់តួអង្គសំខាន់ៗនីមួយៗក៏មិនតិចនោះដែរ។
១. តារាសម្ដែង Lupita Nyong'o (តួអង្គ Nakia)
តារាសម្ដែងវ័យ ៣៤ឆ្នាំ Lupita Nyong'o ដើរតួជា Nakia ក្នុងរឿង Black Panther"។ តម្លៃខ្លួនរបស់នាងសម្រាប់មួយរឿងនេះគឺ ១លានដុល្លារ។
២. តារាសម្ដែង Angela Bassett (តួអង្គ Ramonda)
តម្លៃខ្លួនរបស់តារាសម្ដែងវ័យ ៥៩ឆ្នាំរូបនេះគឺ ៤ សែនដុល្លារ។
៣. តារាសម្ដែង Letitia Wright (តួអង្គ Shuri)
តារាសម្ដែងវ័យក្មេងរូបនេះ ទទួលបានតម្លៃខ្លួនចំនួន ៥សែនដុល្លារ។
៤. តារាសម្ដែង Daniel Kaluuya (តួអង្គ W'Kabi)
តារារូបនេះទទួលបានតម្លៃខ្លួនសម្រាប់មួយខ្សែភាពយន្តនេះចំនួន ៨ សែនដុល្លារ។
៥. តារាសម្ដែង Michael B. Jordan (តួអង្គ Erik Killmonger)
តារាវ័យ ៣១ឆ្នាំរូបនេះទទួលបានតម្លៃខ្លួនក្នុងរឿងនេះចំនួន ១ លានដុល្លារ។
៦. តារាសម្ដែង Forest Whitaker (តួអង្គ Zuri)
លោកទទួលបានតម្លៃខ្លួនចំនួន ៦ សែនដុល្លារ។
៧. តារាសម្ដែង Andy Serkis (តួអង្គ Klaw)
ក្នុងមួយរឿងនេះ លោកទទួលបានតម្លៃខ្លួន ៤ សែនដុល្លារ។
៨. តារាសម្ដែង Martin Freeman (តួអង្គ Everett K.Ross)
លោកទទួលបានតម្លៃខ្លួនចំនួន ៨ សែនដុល្លារ។
៩. តារាសម្ដែង Chadwick Boseman (តួអង្គ Black Panther)
តួអង្គឯករូបនេះ ទទួលបានតម្លៃខ្លួន ៣ លានដុល្លារ។
១០. តារាសម្ដែង Danai Gurira (តួអង្គ Okoye)
តារាស្រីរូបនេះទទួលបានតម្លៃខ្លួន ១ លានដុល្លារ៕
ចុចអាន៖
Black Panther បន្តបំបែកឯកត្តកម្មខណៈ Red Sparrow បង្ហាញខ្លួននៅ Box-Office
ព្រោះឥទ្ធិពល Black Panther ឆ្មាខ្មៅត្រូវគេសុំយកទៅចិញ្ចឹមគ្មានសល់មួយក្នុងហាង